អ្នក Make Up មួយរូប ដែលជំនាញបំផុត ឈ្មោះ Jesub Dolibop ដែលជាជនជាតិខ្មែរ មានវ័យត្រឹមតែ១៩ឆ្នាំ តែសមត្ថភាពវិញ ខ្លាំងមិនធម្មតានោះទេ ។
Jesub Dolibop តែងតែផាត់មុខខ្លួនឯង ទៅតាមព្រឹត្តិការណ៍ និងពិធីបុណ្យធំៗ ដើម្បីជាបង្ហាញនូវការអបអរសាទរ និងបង្ហាញពីការស្រលាញ់របស់ខ្លួន ដោយអ្នកជំនាញផាត់មុខវ័យក្មេងរូបនេះ បានផាត់មុខជាច្រើនទម្រង់ ដូចជា ពិធីបុណ្យអុំទូក ទិដ្ឋភាពស្រុកស្រែចំការនៅប្រទេសកម្ពុជា ដ៏ស្រស់ស្អាត នាងមច្ឆា ទេពធីតាឆ្នាំខ្លា ជាដើម និងមានអ្វីផ្សេងទៀតយ៉ាងច្រើន ។
ក្នុងនោះ Jesub Dolibop ក៏បានបង្ហោះពីរូបថតជាច្រើនសន្លឹក ដែលខ្លួនបាន Make up ឲ្យដូចនឹងតួអង្គ «RONAL» ក្នុងរឿង Avatar “The Way Of Water” ដែលមើលទៅពិតជាដូចខ្លាំងណាស់ និងបានរៀបរាប់ថា ទំហំភ្នែក បានedit បន្ថែមដើម្បីឲ្យកាន់តែដូចតួអង្គ ត្រចៀក ធ្វើដោយខ្លួនឯងផ្ទាល់
ចំណែក គ្រឿងអលង្ការ ច្នៃនឹងធ្វើដោយខ្លួនឯងផ្ទាល់ ៕