ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាល ខេត្តកំពង់ស្ពឺ បានបង្ហោះនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះទាំងស្រុងថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្ដល់ជូនរង្វាន់ម៉ូតូថ្មីម្នាក់ ១គ្រឿង( HONDA BEAT )ជូនដល់សិស្ស និទ្ទេស A ចំនួន២២រូប ។
តួយ៉ាង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ នេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញកាត់កញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាល័យកំពង់ស្ពឺ ។
សូមបញ្ជាក់ផងដែរថា ចំពោះបេក្ខជនប្រឡងមានចំនួន ៤.១០២នាក់ ស្រី ២.២៦៤នាក់ បេក្ខជនទទួលបាននិទ្ទេសA ចំនួន ២២នាក់ ស្រី ១៦នាក់ និទ្ទេសB ចំនួន ២១៧នាក់ ស្រី ១៣៨នាក់ និទ្ទេសC ចំនួន ៧៨២នាក់ ស្រី ៥០២នាក់ និទ្ទេសD ចំនួន ១.២៤៤នាក់ ស្រី ៧៥៤នាក់ និងនិទ្ទេសE ចំនួន ១.២២៦នាក់ ស្រី ៦២៧នាក់ ។
ឯកឧត្តមវ៉ី សំណាង ក៏បានប្រកាសផ្ដល់ជូនរង្វាន់ម៉ូតូថ្មីម្នាក់មួយ១គ្រឿង( HONDA BEAT )ជូនដល់សិស្ស និទ្ទេស A ២២រូប ដើម្បីជាការលើកទឹកចិត្តផងដែរ ៕