ទីបំផុត នាវាទេសចរណ៏បរទេស បានចូលចតកំពង់ផែក្រុងព្រះសីហនុឡើងវិញហើយ បន្ទាប់ពីខកខានមួយរយៈពេលយូរដោយសារវិបត្តិជំងឺកូវីដ១៩
ព័ត៌មានជាតិ
111

ទីបំផុត នាវាទេសចរណ៏បរទេស បានចូលចតកំពង់ផែក្រុងព្រះសីហនុឡើងវិញហើយ បន្ទាប់ពីខកខានមួយរយៈពេលយូរដោយសារវិបត្តិជំងឺកូវីដ១៩

ខេត្តព្រះសីហនុ ៖ ទីបំផុត នាវាទេសចរណ៏បរទេស បានចូលចតកំពង់ផែក្រុងព្រះសីហនុឡើងវិញហើយ បន្ទាប់ពីខកខានមួយរយៈពេលយូរដោយសារវិបត្តិជំងឺកូវីដ១៩។

នគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ នាវាទេសចរណ៍ មួយគ្រឿងដឹកភ្ញៀវទេសចរចំរុះជាតិសាសន៍ចំនួន ៣៩៥នាក់ ស្រី ២០០នាក់មកទស្សនាប្រទេសកម្ពុជាយើងរយៈពេលមួយថ្ងៃ។ នាវានេះឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០,៥០ម៉ែត្រ ប្រវែងទទឹង២៨ម៉ែ្រត ជម្រៅទឹក៦,៧ម៉ែត្រ មាននាវិកសរុបចំនួន ៤៣២ នាក់ ស្រី៩៣នាក់។

នាវានេះមានដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា នឹងចាកចេញទៅវិញឆ្ពោះទៅប្រទេសវៀតណាម នៅរសៀល ថ្ងៃដដែល ៕ សំណាង


Telegram