បើកឲ្យធ្វើចរាចរណ៍ទាំងសងខាង លើកំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះតទៅ
ព័ត៌មានជាតិ
105

យោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង​ បានឲ្យដឹងស្តីពី ការបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពី គ.ម ៧៤+០០០ ដល់ គម ១១៥+០០០ គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានអនុញ្ញាតបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង ចាប់ពីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះតទៅ ៕


Telegram