អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពបាក់ទំនប់ទឹកស្អាតទី២នៅក្បាលឆាយ បណ្តាលឲ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប .!
ព័ត៌មានជាតិ
127

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យករណីបាក់ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ដែលបណ្តាលឲ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប បំផ្លាញក្បាលបូម មួយកន្លែង សម្រាប់នាំទឹកទៅស្ថានីយ៍ទី៣ បណ្ដាលអោយផ្អាកដំណើរការ ធ្វើអោយការផ្គត់ផ្គង់ទឹក នៅយប់នេះ ថ្ងៃស្អែក មានការខ្វះខាត ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមជាង ៤ក្រុម នឹងជម្រុញការងារអោយខ្លាំងនៅស្ងៃស្អែក ដើម្បីឆាប់បានទឹក បញ្ជូនទៅស្ថានីយ៍ចម្រុះ អោយបានលឿនតាមដែលអាចធ្វើទៅបាន ៕ សំណាង


Telegram