អ្នកមាន​បណ្ណបើកបរអន្តរជាតិ អាចបើកបរ​បាន​​​​​នៅតាម​បណ្ដា​ប្រទេស ទាំង៩៩នេះ
ព័ត៌មានជាតិ
102

រាជធានីភ្នំពេញ ៖ យោងតាម ក្រសួងព័ត៌មាន បានឲ្យដឹងថា បើយោងតាម​​​ក្រសួង​សាធារ​ណការ​ និង​ដឹ​កជញ្ជូន​​ ដើម្បី​​​​​​​ទទួល​​បាន​បណ្ណ​បើកបរ​​អន្តរជាតិ​ ​​ជារឿង​​ងាយ​​​ស្រួល​​មែន​ទែន​ គ្រាន់​តែ​​លោក​អ្នក​យក​បណ្ណ​បើកបរ​​ជាតិ​របស់​លោក​អ្នក​​ទៅ​ប្តូរ​​​​​​​​ជា​ការ​ស្រេច​​​​។ ខាងក្រោម​នេះជា​​ឯក​សារ​ និង​កម្រៃ​ជើង​សា​រ​ ដើម្បី​ប្តូរ​​យក​បណ្ណ​បើកបរ​អន្តរ​ជាតិ​​​​​​ ទុក​ជិះ​​ទៅក្រៅ​ប្រទេស​ទាំង៩៩នេះ ដូចមានភ្ជាប់ជាមួយតារាឈ្មោះប្រទេសទាំងនោះ ដូចរូបបានបង្ហាញ ។​​

​ឯកសារតម្រូវ៖

១​. បណ្ណបើកបរ (ច្បាប់ដើម)

២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

៣. រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក

កម្រៃសេវា៖ បណ្ណបើកបរអន្តរជាតិ ២៥០០០០(ម្ភៃប្រាំម៉ឺនរៀល) រៀល

គួរ​ជំរាប​ផងដែរថា​ អ្នកមាន​បណ្ណបើកបរអន្តរជាតិ អាចបើកបរ​បាន​​​​​នៅតាម​បណ្ដា​ប្រទេសដែលបាន​ចុះហត្ថលេខី លើអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក(​៩៩ប្រទេស) ទីក្រុងវីយ៉នថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។ សម្រាប់​​សុពលភាពរបស់​​​ បើកបរអន្តរជាតិមានសុពលភាព១ (មួយ)ឆ្នាំស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩៕


Telegram