លោក សុវណ្ណរិទ្ធី សូមប្រកាសជូនដំណឹងដល់ថ្នាក់ដឹកនាំជាទីគោរព ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រិយមិត្ត អ្នកលេងបណ្តាញសង្គម ចំពោះផេកក្លែងក្លាយដែលជនឆ្លៀតឱកាសបង្កើត..
ព័ត៌មានជាតិ
158

លោក សុវណ្ណរិទ្ធី សូមប្រកាសជូនដំណឹង ដល់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រិយមិត្ត អ្នកលេងបណ្តាញសង្គមជាទីគោរព !  សូមជម្រាបថា ផេកឈ្មោះ Sovann Rithy ដែលមានអ្នក 3.7K Likes នេះ មិនមែនជាផេកផ្លូវការរបស់ សុវណ្ណ រិទ្ធី នោះទេ ពោលគឺជាផេកក្លែងក្លាយ ដែលជនឆក់ឱកាស បង្កើតមកទាំងមានចេតនាទុច្ចរិតណាមួយ ។ ដូច្នេះខ្ញុំបាទសូមប្រកាស បដិសេធ និងសូមមិនទទួលខុសត្រូវទាំងអស់ ឬបទល្មើសផ្សេងៗពាក់ព័ន្ធនឹងផេកក្លែងក្លាយមួយនេះ នោះទេ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមជូនដំណឹងដល់ ស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងស្នើសុំឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជួយចាត់វិធានការតាមច្បាប់ចំពោះផេកក្លែងក្លាយមួយនេះផង ខណៈផេកពិតប្រាកដឈ្មោះ Sovann Rithy គឺមានចំនួនអ្នក Followers 596K ដូចមានភ្ជាប់ក្នុងរូបខាងក្រោមនេះ ៕ 


Telegram