ឯកឧត្តម ឃ្លាំង ហួត បន្តប្រតិបត្តិការត្រួតពិនិត្យឃ្លាំងស្តុកម៉ូតូ កុងស៊ីបញ្ចាំនៅផ្សារឃ្លាំងរំសេវ និងសំណូមពរឱ្យម្ចាស់ទីតាំង ចូលមកសហការជាមួយអាជ្ញាធរ!
រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំបញ្ជាណែនាំ ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ រួមជាមួយ ព្រះរាជអាជ្ញារង និងឯកឧត្តម អគ្គរង ចុះបន្តប្រតិបត្តិការ ត្រួតពិនិត្យឃ្លាំងស្តុកម៉ូតូ នៅកុងស៊ីបញ្ចាំនៅផ្សារឃ្លាំងរំសេវ តាមបណ្ដោយផ្លូវលេខ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈអាជ្ញាធរបានសំណូមពរឱ្យម្ចាស់ទីតាំង ចូលមកសហការជាមួយអាជ្ញាធរ ។
ក្នុងរង្វង់ប្រតិបត្តិការនេះដែរ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ក៏ដូចជា និងឯកឧត្តម អគ្គរង បានមានប្រសាសន៍មកកាន់ TVFB ឲ្យដឹងថា