សម្តេចតេជោ ហ៊ុន សែន ៖ «កាលពីថ្ងៃ១៤ កុម្ភៈ ២០២៣ ខ្ញុំបានប្រកាសផ្តល់ក្របរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបានបាត់បងការងារធ្វើ។
ព័ត៌មានជាតិ
53

គិតត្រឹមល្ងាចថ្ងៃ១៧ កុម្ភៈ ២០២៣នេះ មានបុគ្គលិក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧៖០០នាទីថ្ងៃ២៨កុម្ភៈ២០២៣។

ខ្ញុំសូមបញ្ជាក់សារជាថ្មីថា វិទ្យុវីអូឌីគ្មានថ្ងៃ

រស់ឡើងវិញឡើយ និងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែ និងឡើងត្នោត។

ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបាន ប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។

ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេ ព្រោះខ្ញុំ និងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិត និងធ្វើការ»៕ 


Telegram