ឯកឧត្តម ប៉ុល រតនា ជម្រុញឲ្យពលរដ្ឋទៅរកសេវាព្យាបាលនៅមណ្ឌល សុខភាពឃុំ ចុង អំពិល ពិសេសេវ៉ាសម្រាប់រថយន្តសង្គ្រោះ គ្មានការគិតកម្រៃនោះទេ
ព័ត៌មានជាតិ
164

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារ ចុះជួយ មូលដ្ឋានឃុំ ចុង អំពិល ស្រុក កញ្ជៀច ខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ នាយ ឧ ត្ត ម សេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក ស្វាយអន្ទរ និង ស្រុក កញ្ជ្រៀច រួមទាំង អនុប្រធានក្រុមការងារ ចុះជួយ មូលដ្ឋានឃុំ ចុង អំពិល ស្រុក កញ្ជៀច និងក្រុមការងារពាក់ព័ន្ធ អញ្ជើញ ចូលរួមពិធីបុណ្យ បញ្ចុះ ខណ្ឌសីមា និង ឆ្លង សមិទ្ធផល នានា ក្នុង វត្ត ចំបក់ ស្ថិតក្នុង ឃុំ ចុង អំពិល ស្រុក កញ្ជៀច ខេត្តព្រៃវែង និងរួមមានប្រជាជពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ ចូលរួមផងដែរ ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារ ចុះជួយ មូលដ្ឋានឃុំ ចុង អំពិល ស្រុក កញ្ជៀច ខេត្តព្រៃវែង បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា អ៊ំពូមីង សិស្សានុសិស្ស ថែមទាំងបានបញ្ជាក់ថា ឯកឧត្តម នឹង បង្កើន ការធ្វើ វេទិកាសាធារណៈ នៅតាម ភូមិ នានា ក្នុង គោលបំណង ជួយ ដោះស្រាយ ទុក្ខលំបាករបស់ ប្រជាពលរដ្ឋ និង ចំណុច ប្រឈម ផ្សេងៗ ហើយ នៅពេល មាន ប្រជាពលរដ្ឋកើតមាន ជំងឺ ឈឺ ផ្សេងៗនៅមណ្ឌលសុខភាពឃុំចុងអំពិល អ្វីដែលសំខាន់នោះ សម្រាប់រថយន្តសង្គ្រោះ គឺមិនតម្រូវឲ្យមានការបង់ថ្លៃសេវានោះទេ មិនថាដឹងក្នុងស្រុក ក្នុងខេត្ត ឬឆ្ពោះមកកាន់រាជធានីភ្នំពេញ ដោយ ឯកឧត្តមជាអ្នកចេញថ្លៃសេវាទាំងនេះ ព្រោះនេះ ជាការ យកចិត្តទុក ដាក់ជួយ កាត់បន្ថយ ការលំបាក របស់ ប្រជាពលរដ្ឋ ។

ឯកឧត្តម ប៉ុល រតនា បាន បញ្ជាក់ ថា ពាក់ព័ន្ធ នឹង ការផ្ដល់សេវា សុខាភិបាល ឲ្យ កាន់តែ ល្អប្រសើរ ជូន ប្រជាពលរដ្ឋ នោះ នាយ ឧ ត្ត ម សេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន នឹង ផ្ដល់ជូន នូវម៉ាស៊ីន អេកូ សាស្ត្រ ១គ្រឿងដល់ មណ្ឌល សុខភាព ចុង អំពិល សម្រាប់ ជួយ ពិនិត្យ ជំងឺ ដល់ប្រជាពលរដ្ឋ។

ក្នុងឱកាស នោះ ឯក ឧ ត្តមបាន អំពាវនាវពលរដ្ឋ មានឈ្មោះក្នុង បញ្ជី ឈ្មោះ បោះឆ្នោត ត្រូវ ត្រៀម ឯកសារ ឲ្យ បាន រួចរាល់ដើម្បី ចូលរួម បោះឆ្នោត សកលឆ្នាំ ២០២៣ នេះ និង សូម បន្ត បោះ ឆ្នោត ជូន គណបក្ស ប្រជាជន កម្ពុជា។ ទន្ទឹមនឹងនោះ សូម បន្ត ចូលរួម គោរព ច្បាប់ ចរាចរណ៍ឲ្យ បាន ខ្ជាប់ខ្ជួន ខណៈបញ្ហា គ្រោះថ្នាក់ ចរាចរណ៍ នេះកំពុង ជា កង្វល់ យ៉ាង ខ្លាំង ព្រោះ បណ្ដាលឲ្យ មានមនុស្ស ស្លាប់ និង របួស សឹង ជា រៀងរាល់ថ្ងៃ ពិសេស យុវជន ត្រូវ នាំគ្នា ចៀស ឲ្យ ឆ្ងាយ ពី គ្រឿង ញៀន និង ការប្រព្រឹត្តិ នូវ បទល្មើស គ្រប់ នានា ហើយ អាជ្ញាធរ មូលដ្ឋានត្រូវខិតខំទប់ស្កាត់ និង បន្ត ផ្សព្វផ្សាយ អប់រំ ឲ្យ បាន ច្រើន បន្ថែមទៀត ដល់ ប្រជាពលរដ្ឋ ពាក់ព័ន្ធ នឹង ការគោរព ច្បាប់ ចរាចរណ៍។

គួរ បញ្ជាក់ថា ក្នុង មួយឆ្នាំៗ ក្រុមការងារ ចុះជួយ មូលដ្ឋាន ឃុំ ចុង អំពិល បានផ្ដល់នូវ ផ្ទះ ចំនួន ៦ ខ្នង ជូន ប្រជាពលរដ្ឋដែល គ្មាន ផ្ទះសម្បែង រស់នៅ ដើម្បី ឲ្យ ពួកគាត់ មានផ្ទះ ស្នាក់នៅ សមរម្យ ដោយមិនឲ្យពលរដ្ឋស្លាប់ដោយសារការអត់បាយនោះទេ ហើយ ពិធីបុណ្យ បញ្ចុះ ខណ្ឌសីមា នេះ គឺជាលើកទី២ ហើយរបស់ឯកឧត្តម ដោយលើកទី១ គឺបញ្ចុះខណ្ឌសីមា និងសមិទ្ធផលផ្សេងៗ ក្នុងវត្តឧត្តមមានជ័យ ស្ថិតក្នុងឃុំចុងអំពិល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយលើកទី២ ពិធីបុណ្យ បញ្ចុះ ខណ្ឌសីមា និង ឆ្លង សមិទ្ធផល នានា ក្នុង វត្ត ចំបក់ ស្ថិតក្នុង ឃុំ ចុង អំពិល ស្រុក កញ្ជៀច នេះ ៕


Telegram