សម្តេចតេជោប្រាប់ពួកបរទេសកុំព្យាយាមសាងកំហុសលើកទី៣ មកលើប្រទេសកម្ពុជា
នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថាសម្ដេចធ្លាប់បានមានប្រសាសន៍ទៅកាន់មិត្តភក្តិបរទេសកុំឲ្យបង្កកំហុសលើកទី៣ មកលើកម្ពុជា។
សម្តេចបន្តថាកំហុសទី១ គឺពួកអ្នកឯងតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ។ ប៉ុន្តែមិននឹកស្មានថាពួកអ្នកឯងគាំទ្ររដ្ឋប្រហារឆ្នាំ១៩៧០ គាំទ្រនូវរដ្ឋប្រហារយោធាមួយ ដែលនាំប្រទេសរបស់ខ្ញុំឈានទៅកាន់សង្គ្រាមមួយដែលបើកផ្លូវឲ្យរបបប៉ុលពតចូលមក។
កំហុសទី២ របស់អ្នកឯងបានគាំទ្រខ្មែរក្រហមនៅក្នុងអង្គការសហប្រជាជាតិពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ។
ដូចនេះសូមអ្នកកុំបន្តសាងកំហុសទី៣ ដល់កម្ពុជា ដល់ប្រទេសខ្ញុំបន្តទៀតដោយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ។ សម្តេចបន្តថាកំហុសដែលពួកគេបានធ្វើគឺគេមិនដែលសុំទោសនោះទេ គេបានត្រឹមបង្ហាញការសោកស្ដាយ៕ ប្រភព AKP