ឯកឧត្តម ប៉ុល រតនា ជម្រុញអោយពលរដ្ឋទៅរកសេវាព្យាបាលនៅមណ្ឌលសុខភាពឃុំចុងអំពិល និងសម្រេចផ្តល់ផ្ទះ៦ខ្នងបន្ថែមទៀតជូនពលរដ្ឋក្រីក្រ
ព័ត៌មានជាតិ
270

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃ ទី ៤ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ជាតិ ចុះជួយ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង ឯកឧត្តម សយ សុត ប្រធានក្រុមការងារគណបក្ស ប្រជាជន កម្ពុជា ស្រុកកញ្ជៀច ខេត្តព្រៃវែង បានអញ្ជេីញជាអធិបតីភាព កិច្ច ប្រជុំ ផ្សព្វផ្សាយ សេចក្ដី សម្រេច ចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាង ទូទាំង ប្រទេស របស់ គណបក្ស ប្រជាជន កម្ពុជា និងប្រកាសពីការសម្រេច ស្តីពីការ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាព ក្រុមការងារ គណបក្ស ប្រជាជន កម្ពុជា ឃុំចុងអំពិល និងបណ្តាភូមិចំនួន៧ ភូមិ ក្នុងស្រុកកញ្ជៀច ខេត្តព្រៃវែង និងមានការចូលរួម ពីលោក លោកស្រីដែលជាអនុប្រធានក្រុមការងារចុះជួយឃុំ ប្រធានក្រុមការងារចុះជួយភូមិ លោកឈឿន ភី អភិបាលរងស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្ដិ៍រដ្ឋបាលឃុំ មណ្ឌលសុខភាព លោកលោកស្រីដែលជាថ្នាក់ដឹកនាំភូមិ អនុសាខាបក្សភូមិ យុវជនគណបក្សឃុំ ចាស់ព្រិទ្ធាចារ្យ លោកគ្រូអ្នកគ្រូ ប្រជាការពារ សរុបប្រមាណ១១៤នាក់។

ឆ្លៀតឱកាស នេះ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ជាតិ ចុះជួយ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង បានឡេីងមានប្រសាសន៍ សំណេះសំណាលជាមួយ ក្រុម ការងារ គណបក្សប្រជាជន កម្ពុជា លោកតា លោកយាយ ដែលអញ្ជេីញចូលរួម និងបានមានប្រសាសន៍ណែនាំ ពីខ្លឹមសារ ផែនការសកម្មភាពរួមឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខនិងប្រកាសសមាសភាពកែសម្រួលនិងបំពេញបន្ថែមរបស់ក្រុមការងារចុះជួយមូលដ្ឋានឃុំ ផងដែរ ។

ទន្ទឹម នោះ ឯកឧត្ដម ប៉ុល រតនា បានណែនាំដល់ពុកម៉ែបងប្អូន សូមទៅរកសេវាសង្គ្រោះព្យាបាល នៅមណ្ឌលសុខភាពឃុំចុងអំពិល ដែលមានសេវាសុខាភិបាល ទំនេីបគ្រប់គ្រាន់ ហេីយមិនយូរនោះទេ នឹងមានម៉ាស៊ីនអេកូ ទំនេីបបន្ថែមទៀត ដែលនឹងមកដល់នៅសប្តាហ៍ក្រោយ ។ ពិសេស ឯកឧត្ដម បានណែនាំអោយមានការចុះស្រង់ឈ្មោះប្រជាពលរដ្ឋ ចុះពិនិត្យមេីលភ្នែកជូនពួកគាត់ ហេីយបេីត្រូវយកទៅវះកាត់នៅភ្នំពេញ ក៏គ្មានការគិតកម្រៃពីពួកគាត់នោះឡេីយគឺឯកឧត្តម ជាអ្នករ៉ាប់រង ។

មិនតែប៉ុណ្ណោះ សូមបញ្ជាក់ថា ជាការយកចិត្តទុកដាក់របស់ឯកឧត្តម ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ កន្លងមក ឯកឧត្តម បានចាត់អោយលោក ប៉ុល កក្កដា នាំក្មេងស្រីម្នាក់ដែលពិការមានដៃជេីងម្រាមជាប់គ្នា ទៅវះកាត់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យចេញពីមន្ទីរពេទ្យ ហេីយដោយក្តីអាណិតមេត្តា ឯកឧត្តម ប៉ុល រតនា បានផ្តល់ជាថវិកា ៤០ម៉ឺនរៀលជូនក្មេងស្រីខាងលេីថែមទៀត ខណ:ការព្យាបាលនៅមួយដំណាក់ទៀត ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ឯកឧត្តម បានចាត់លោក សុវណ្ណ សុខា និងលោក កង សារិន នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ទៅសួរសុខទុក្ខអ៊ំស្រីម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ របួសយ៉ាងធ្ងន់ធ្ងរ កំពុងសង្គ្រោនៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ ។

ក្នុងនោះ ឯកឧត្តម បានណែនាំ ក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ អោយបានខ្ជាប់ខ្ជួន ហេីយក៏បានលេីកសរសេរចំពោះសមទ្ធិផលបក្ស ជោគជ័យដ៏ធំ ដែលទិន្នន័យបោះឆ្នោតបានឡេីងខ្ពស់ ស្ទេីរតែបានលេខមួយ ក្នុងឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង និងថ្ងៃនេះដែរ ឯកឧត្ដម បានសម្រេច ផ្តល់ជូនផ្ទះជូនប្រជា ពលរដ្ឋក្រីក្រចំនួន ៦ខ្នងផ្ទះផងដែរ ស្របពេលកន្លងមក គិតត្រឹម១ឆ្នាំ ឯកឧត្តម បានផ្តល់ផ្ទះ ៨ខ្នងជូនពលរដ្ឋក្រីក្រផងដែរ ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ គ្មានជម្រក និងស្លាប់ដោយសារការអត់បាយនោះទេ ៕


Telegram