សម្តេចតេជោ ហ៊ុន សែន៖ «សូមអ្នកដទៃដែលមិនមែនខ្មែរ កុំតាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរជាងខ្មែរ។ នៅពេលមានសង្រ្គាម ពួកគេរត់ចោលខ្មែរអស់ ទុកឱ្យខ្មែររងទុក្ខ និងស្លាប់យ៉ាងច្រើន។ ប៉ុន្តែនៅពេលខ្មែរមានសន្តិភាព ក៏តាំងមកកង្វល់នេះ កង្វល់នោះទៅវិញ។
នេះគឺជាការដាស់តឿនដល់អ្នកដែលកសាងកំហុសទីមួយឲ្យកម្ពុជា។ ដែលបានគាំទ្ររដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ធ្វើឲ្យប្រទេសកម្ពុជារងនូវសង្រ្គាម។ ប្រទេសណា ឬបរទេសណាក៏ដោយដែលបានគាំទ្ររដ្ឋប្រហារឆ្នាំ១៩៧០ សុទ្ធតែមានចំណែកទាំងអស់ នៃការដុតកម្លោចសង្គ្រាមនៅកម្ពុជា ហើយតាំងខ្លួនជាប្រទេសបិតាប្រជាធិបតេយ្យប៉ុន្តែគាំទ្ររដ្ឋប្រហារ។
ដូចនេះសូមកុំនិយាយពីប្រជាធិបតេយ្យតទៅទៀត និងសុំឲ្យប្រទេសដែលគាំទ្ររដ្ឋប្រហារឆ្នាំ១៩៧០ និងគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិអស់១២ឆ្នាំ សូមកុំកសាងកំហុសទី៣ សម្រាប់កម្ពុជាបន្តទៅទៀត។ យើងមិនអត់ឱនឱ្យប្រទេសណាទាំងអស់ដែលប៉ុនប៉ុងបង្កើតឲ្យមានសង្គ្រាមនៅកម្ពុជាឡើងវិញទោះទេ បើទោះបង់ក្នុងតម្លៃណា ក៏ដោយ យើងត្រូវការពារសន្តិភាពឱ្យបាន»។
ប្រភពAKP