ពិធីដង្ហែព្រះអគ្គិកីឡា ចេញពីវត្តរាជបូណ៌ ទៅកាន់ព្រលានយន្តហោះខេត្តសៀមរាប និងបន្តទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន
យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ព្រះអគ្គិកីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ត្រូវបានដង្ហែចេញពីវត្តរាជបូណ៌ ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីបន្ដដង្ហែទៅកាន់បណ្ដាប្រទេសនៅតំបន់អាស៊ានដទៃទៀត និងប្រទេសទីម័រខាងកើត មុននឹងត្រលប់ត្រឡប់ចូលមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា តាមច្រកព្រំដែនអន្ដរជាតិ ខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ៕