រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹង ពីការ ដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានបេតុងឬស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងបិទចរាចរ ឆ្លងកាត់ស្ពានដែកបេឡេឬស្សីកែវ ។