អាជ្ញាធរខេត្តកំពង់ស្ពឺ ផ្អាកការអនុញ្ញាតផ្តល់សិទ្ធិផ្តាច់មុខ និងរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ លើជញ្ជាំងអគារ និងដីចំណីផ្លូវសាធារណៈដែលអស់សុពលភាព ឬគ្មានច្បាប់អនុញ្ញាត ខណៈយប់មិញនេះខ្យល់កន្ត្រាក់ រលំស្លាកប៉ាន់ណូកាត់ទទឹងផ្លូវ!!!
ព័ត៌មានជាតិ
36

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការអនុញ្ញាតផ្តល់សិទ្ធិផ្តាច់មុខ និងរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ស្ថិតនៅលើជញ្ជាំងអគារ និងដីចំណីផ្លូវសាធារណៈដែលអស់សុពលភាព ឬគ្មានច្បាប់អនុញ្ញាត ឬចាស់ទ្រុឌទ្រោម ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចៀសវាងផលប៉ះពាល់ជាយថាហេតុនានា ករណីមិនចូលរួមអនុវត្តតាមកាលបរិច្ឆេទ និងការណែនាំនេះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់ ៖

សូមបញ្ជាក់ថា យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមត្ថកិច្ចគ្រោងដែកកាត់ទទឹងថ្នល់ផ្លូវជាតិលេខ៤ បាក់ស ង្កត់រថយន្ដ នៅចំណុច ភ្លើង ស្ដុបមន្ទីរសាធារណការខេត្ដកំពង់ស្ពឺ ត្រូវ បានកាត់ ផ្ដាច់ អូសយកចេញបើកអោ យដំណើរការចរាចរណ៍ ផ្លូវជាតិលេខ៤ ជាធ ម្មតា ឡើងវិញ បន្ទាប់ ពីក្រុមការងារបានខិតខំបំពេញការ ងារទាំងភ្លៀងរលឹមផ្គរ ផ្លេកបន្ទោរ រន្ទះ ។

បេសកកម្ម អន្ដរាគមន៍ ទាន់សភាពការណ៍ ដឹកនាំ ដោ យ គណៈបញ្ជាការឯក ភាព រដ្ឋបាល ខេត្ដ កំពង់ស្ពឺ និងមានការចូលរួមពី កងកម្លាំងនគរបាល មន្ទីរ ស្ថាប័ន ជំនាញ ដោះស្រាយ បញ្ហាដោយការទទួលខុសត្រូវខ្ពស់! ៕ 



Telegram