ឯកឧត្តម ពៅ សុខ ៖ (កម្ពុជាសម័យតេជោ) ជាកម្រងឯកសារស្តីពីសមិទ្ធផលដ៏ធំធេងនៃម្លប់ស​ន្តិ​​ភា​ព
ព័ត៌មានជាតិ
61

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ពៅ សុខ សមាជិកក្រុមប្រឹក្សាភិ​បា​ល​ស​​មាគមអ្នកនិពន្ធខ្មែរ ដែលជាអ្នករៀបរៀងសៀវភៅ (កម្ពុជា​សម័យ​តេជោ) បានឱ្យ​ដឹ​ង​នៅ​ថ្ងៃ​នេះ​ថា សៀវភៅដែលមានកម្រាស់ជិត៧០០ទំព័រនេះ ឯកឧត្តមបានបញ្ចប់ការរៀបរៀង​ជំហាន​ប​ឋ​មរួចរាល់ជាស្ថាពរហើយ ហើយនឹងត្រូវបញ្ចូលទៅកាន់រោងពុម្ពក្នុងពេលឆាប់ៗនេះ បន្ទា​ប់​ពី​ឯកឧត្តម​ចំណាយពេលរៀបរៀង​ប្រមាណជាង៦ខែដើម្បីរៀបរៀងរួចមក។

ឯកឧត្តម ពៅ សុខ បញ្ជាក់ថា សៀវភៅ កម្ពុជាសម័យតេជោ ពុំមែនជា​សៀ​វ​ភៅ​ប្រ​វ​ត្តិ​សា​ស្ត្រ​នោះ​ទេ តែ​ជា​កម្រង​ឯកសារ​ដែលឯកឧត្តមចងក្រងរៀបរាប់ពី​សមិទ្ធផលដ៏ធំធេ​ង​ម​ហា​សា​ល​នា​​នា​ក្រោមម្ល​ប់សន្តិភាព​ នៃសម្តេចតេជោ បិតាសន្តិភាពរបស់កម្ពុជា ដែ​លព្យា​យាម​ធ្វើឱ្យ​មា​ន​ឡើងវិញពីកម្ពុជាគ្មានអ្វីសោះ ឬអាចហៅថា កម្ពុជា នៃការកើត​ឡើងវិញពីគំនរ​ផេះ​ផង់ពីចំ​ណុ​ច​សូន្យរហូតមានអ្វីៗ​គ្រប់​យ៉ាង រាប់ចាប់ពីសេរីភាព នៃជំនឿសាសនា ការ​ជ្រើស​រើសគូស្រករ ការ​និយាយស្តី ឬហៅ​ថា សេរីភាព នៃការបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ​ដូ​ច​ប​ណ្តា​ប្រ​ទេ​ស​​នានានៅលើលោក​ដែរ។

ឯកឧត្តម អះអាងថា ប្រសិនបើមានចម្ងល់ ឬចង់ដឹងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោ​ម​កា​​រដឹកនាំរបស់សម្តេច​តេជោបិតាសន្តិភាពបានធ្វើអ្វីខ្លះ ឬថា តើ​កម្ពុជាសម័យតេជោ ឬតា​ម​ប​ណ្តា​​ខេត្តមមួយចំនួនមានអ្វីខ្លះ សៀវភៅ (កម្ពុជាសម័យតេជោ )អាច​ពន្យល់ និង​លាតត្រ​ដា​ង​បា​​នគ្រប់​ជំពូក។

សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែររូបនេះ បញ្ជាក់ទៀតថា ក្រោយ​ពីការ​បោះ​ពុ​ម្ព​​រួចរាល់សៀវភៅ កម្ពុជាសម័យតេជោ នឹងមានដាក់លក់នៅតាមបណ្ណាគារនានា ក្នុងរាជធា នី​ភ្នំពេញ និងក៏មានការប្រគេន ឬចែកជូន​ដោយឥតគិតថ្លៃចំពោះមិត្តអ្នកអានទាំងឡាយដែ​ល​និ​យមការអាន ការស្រាវជ្រាវ ហើយពុំមានលទ្ធភាពជាវ៕



Telegram