អ្នកគាំទ្រកីឡាបាល់ទាត់ កំពុងតម្រង់ជួរ យ៉ាងណែនណាន់នៅថ្ងៃទី១ ឧសភានេះ រង់ចាំយកសំបុត្រFree ដើម្បីទស្សនាការប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយហ្វ៊ីលីពីន និង រវាងមីយ៉ាន់ម៉ា ជាមួយនឹងទីម័រខាងកើត
រាជធានីភ្នំពេញ ៖ យោងការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP បានឲ្យដឹងថា អ្នកគាំទ្រកីឡាបាល់ទាត់ កំពុងតម្រង់ជួរ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរង់ចាំយកសំបុត្រដោយឥតគិតថ្លៃ សម្រាប់ការទស្សនាការប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយហ្វ៊ីលីពីន និង រវាងមីយ៉ាន់ម៉ា ជាមួយនឹងទីម័រខាងកើត នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែឧសភា ៕