លោកស្រី សុខ រស្មី អគ្គនាយិកាក្រុមហ៊ុន Sybelle Paris ឧបត្ថម្ភថវិកា 20.000$ ជូនដល់កាកបាទក្រហមកម្ពុជាខេត្ដព្រះសីហនុ ក្នុងឪកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣
ព័ត៌មានជាតិ
87

ប្រិយមិត្តពិតជាស្គាល់ហើយ លោកស្រី សុខ រស្មី អគ្គនាយិកា ក្រុមហ៊ុនអាហារបំប៉ន សារ៉ាយសមុទ្រ Sybelle Paris ស៊ីប៊ែល ប៉ារីស រួមទាំងស្វាមី តែងតែចូលរួមចំណែក ធ្វើសប្បុរសធម៌ ជួយដល់អ្នកក្រីក្រលំបាក និងទុរគតជនជាច្រើន ជាបន្តបន្ទាប់ ។

តួយ៉ាង ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ លោកស្រី សុខ រស្មី អគ្គនាយិកា ក្រុមហ៊ុនអាហារបំប៉ន សារ៉ាយសមុទ្រ Sybelle Paris ស៊ីប៊ែល ប៉ារីស បានបញ្ជាក់ថា « នាងខ្ញុំ សុខរស្មី ជាអគ្គនាយិការក្រុមហ៊ុនសារ៉ាយសមុទ្រ ធម្មជាតិស៊ីប៊ែលប៉ារីស ព្រមទាំងគ្រួសារ បានឧបត្ថម្ភថវិកាចំនួន 20.000$ ជូនដល់សាលាខេត្តព្រះសីហនុកាកបាទក្រហមកម្ពុជា ក្នុងខេត្ដព្រះសីហនុ ក្នុងឪកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ » ។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ គឺសបញ្ជាក់ ដើម្បីឱ្យសមាគមជាតិមួយនេះ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៕


Telegram