រាជធានីភ្នំពេញ ៖ យោងតាមប្រកាស ស្តីពី ការប្រគល់ភារកិច្ចជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល បានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាស ប្រគល់ភារកិច្ចអោយ លោកនូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល។
បទបញ្ញាត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសខាងលើ ចាត់ទុកជានារាករណ៍។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រវគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង មហាផ្ទៃ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ ១ខាងលើ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមបញ្ជាក់ថា កាលពី៣ថ្ងៃមុន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ពេលដែលកំពុងឡើងធ្វើរបាយការណ៍ជំរាបជូនគណៈអធិបតីនៅស្រុកស្អាង ខេត្តកណ្ដាល ស្រាប់តែមានអាការៈមិនស្រួលខ្លួន ក៏ត្រូវបាន ក្រុមការងារ ជាពិសេសលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជួយអន្តរាគមន៍ និងបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ៕