ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវខេត្តលេខ១២០B ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ
ព័ត៌មានជាតិ
101

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានស្រុកបាទី អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវខេត្តលេខ១២០B ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូន អ៊ុំ ពូ មីង លោកយាយ លោកតា សិស្សានុសិស្ស ដែលរៀបចំឡើងនៅភូមិទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទី អ្នកឧកញ៉ាលោកឧកញ៉ា អស់លោក លោកស្រី លោកយាយ លោកតា មា មីង បងប្អូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។

សមិទ្ធផលដែលបានសម្ពោធរួមមាន កំណាត់ផ្លូវខេត្តលេខ១២០B តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ៣ ប្រភេទបេតុង និងក្រាលកៅស៊ូ DBST របស់រាជរដ្ឋាភិបាល កសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងសមិទ្ធផលផ្លូវបេតុង និងផ្លូវកៅស៊ូ ប្រវែង ៤គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ឆ្លងកាត់ភូមិទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ឆ្ពោះទៅកាន់ព្រៃភ្នំតាម៉ៅ ដាក់លូអមសងខាងផ្លូវ ប្រវែង ៨០០០ម៉ែត្រ បេតុងប្រវែង ៣០ម៉ែត្រ លូឆ្លងកាត់ផ្លូវជាច្រើនកន្លែង ដោយមានការឧបត្ថម្ភពីក្រុមហ៊ុន H&L Group របស់អ្នកឧកញ៉ា អ៊ឹង លីហេង និងអ្នកឧកញ៉ា តាំង ហ្គិចលៀង ចំណាយអស់ថវិកា ២,២៥០,០០០$ និងអ្នកឧកញ៉ា ឡេង ភក្ត្រា ចូលរួមថវិកា ៥៥០,០០០$ ព្រមទាំង សម្បុរសជននានា ផងដែរ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានលើកឡើង ពីការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម , ការបង្កបរិយាកាសអំណោយផលដល់ការទាក់ទាញវិនិយោគិន បង្កើតការងារជូនបងប្អូនជាកម្មករ-កម្មការិនី និងទទួលបានអត្ថប្រយោជន៍ពីការងារក្នុងពេលបច្ចុប្បន្ននិងអនាគត , វឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល លើការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ និងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា។

ឯកឧត្តម ក៏បានលើកឡើងពី ការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញចាប់យកឌីជីថលនិងការបង្កើតកម្មវិធីប្រកួតប្រជែង ការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center) គម្រោងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអ៊ីនធឺណិតល្បឿនលឿនមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសនិងសកលលោក ស្ថានភាពគណបក្សប្រឆាំងនាពេលបច្ចុប្បន្ន និងការណែនាំបងប្អូនឱ្យបន្តយកចិត្តទុកដាក់បំពេញការងារ និងបញ្ជូនកូនចៅឱ្យបន្តការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ និងប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ។

ជាចុងក្រោយ ឯកឧត្តម ក៏បានស្នើដល់អង្គពិធីដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ។

សូមបញ្ជាក់ថា ស្រុកបាទីមានឃុំចំនួន ១៥ ភូមិ ១៦៨ មានផ្ទៃដីចំនួន ៣៩៦ គីឡូម៉ែត្រ ការ៉េ ផ្ទៃដីកសិកម្មសរុប ៣០.៨៧៦.៣៨ហិកតា ដីលំនៅដ្ឋាន ៣.៤៤០.១៧ ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ១៦៣.៨៤២នាក់ ,ក្នុងនេះស្រីចំនួន៨៤.៩៧៣ នាក់, មានគ្រួសារចំនួន ៣១.៨៥៩ គ្រួសារ, និងមានចំនួន ៩.៨៤០ ក្រុមបក្ស,មានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ១១១,៧០៣ នាក់ ស្រី

៦០,៤៥៤ នាក់ ។

ស្រុកបាទីមានរោងចក្រ សហគ្រាសក្នុងស្រុកបាទីមានចំនួន ៤២ រោងចក្រ ក្នុងនោះ៖

- រោងចក្រស្បែកជើងចំនួន ០៦ រោងចក្រ

- រោងចក្រកាបូប ចំនួន ០៤ រោងចក្រ

- រោងចក្រកាត់ដេរសំលៀកបំពាក់ ចំនួន ៣២ រោងចក ចំនួនកម្មករ កម្មការនីសរុប ៣៩.០៧៣ នាក់ ស្រី ២៤.៩៤០ នាក់ ។

ដោយឡែក វិស័យសាធារណការ និងដឹកជញ្ជូន

ផ្លូវជាតិ ៖ ស្រុកបាទី មានផ្លូវជាតិឆ្លងកាត់ចំនួន ២ខ្សែ គឺមានផ្លូវ ៖

ផ្លូវជាតិលេខ២ មានប្រវែង ១៧ គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ស្រុកសំរោង រហូតដល់ពំ ប្រទល់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ផ្លូវជាតិលេខ៣ មានប្រវែង ១៧ គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ស្រុកសំរោង និងស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ រហូតដល់ព្រំប្រទល់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល និង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ 

- ផ្លូវខេត្ត ៖ ស្រុកបាទីមានផ្លូវខេត្តចំនួន ៦ ខ្សែ

ផ្លូវលេខ១២២A ចាប់ពីផ្លូវជាតិលេខ២ សាលាកុងអេង រហូតដល់ភូមិកាយរោង ជាបំ

(ផ្លូវជាតិលេខ៣) ប្រវែងជាង ១២៣០០ ម៉ែត .

ផ្លូវលេខ ១២២ ចាប់ពីផ្លូវជាតិលេខ២ ផ្សារសំរោងយ៉ាង រហូតដល់ភូមិត្រាំខ្នារ (ផ្លូវ ជាតិលេខ៣) ប្រវែងជាង ១៤០០០ ម៉ែត

ផ្លូវលេខ ១២០C ចាប់ពីផ្លូវជាតិលេខ២ រហូតដល់ភ្នំតាម៉ៅ ប្រវែងជាង ៤៦០០ ម៉ែត ・ ផ្លូវលេខ ១២៣ ចាប់ពីផ្លូវជាតិលេខ២ ផ្សារចំបក់ រហូតដល់ភូមិអំពិល(ស្រុក ព្រៃកប្បាស) ប្រវែងជាង ១២៤០០ ម៉ែត

ផ្លូវខេត្តលេខ១២១ ចាប់ពីផ្លូវជាតិលេខ២ ផ្សារសំរោងយ៉ាង រហូតដល់ភូមិជើងលោង

ប្រវែងជាង ៩០០០ម៉ែត ផ្លូវខេត្តលេខ ១២០B ចាប់ពីផ្លូវជាតិលេខ២ ទន្លេបាទី រហូតដល់ឃុំត្បែង ស្រុកក ណ្តាលស្ទឹង ខេត្តកណ្តាល ប្រវែងជាង ៨៥០០ ម៉ែត្រ ៕


Telegram