លោកស្រីអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកា ក្រុមហ៊ុន Champion Group ឧបត្ថម្ភភេសជ្ជៈ៥០០ កេស ដើម្បីរួមចំណែកជាមួយគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ទូទាំងប្រទេសដោយឥតគិតថ្លៃ
រាជធានីភ្នំពេញ ៖ លោកស្រីអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកា ក្រុមហ៊ុន Champion Group បានធ្វើការឧបត្ថម្ភភេសជ្ជៈ Champion ចំនួន ៥០០ កេស ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ទូទាំងប្រទេសដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម ដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹម ហើយសកម្មភាពនេះបានបង្កើតឡើងរយៈកាលជាង ១០ឆ្នាំ មកហើយ ។ មិនតែប៉ុណ្ណោះ រាល់ការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕