ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភ ក្រោយឆាតហៅជនរងគ្រោះទៅផ្ទះរបស់ខ្លួន ពេលកំពុងនៅម្នាក់ឯង ...
សន្តិសុខសង្គម
292

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ដោយជនរងគ្រោះបានទៅលេងផ្ទះជនសង្ស័យតែម្នាក់ឯង ជនសង្ស័យជាអ្នកឆាតហៅ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥និង ២០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា​ ឆ្នាំ២០២៤ ។ នេះបើយោងតាមផេកផ្លូវការរបស់ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពង់ឆ្នាំង ។

ជនសង្ស័យខាងលើមានឈ្មោះ ឌួង ច័ន្ទរតនៈ​ ភេទប្រុស អាយុ ៣១ ឆ្នាំមុខរបរ ជាងថតរូប រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះភេទ ស្រី អាយុ ១៦ ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំនុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ដោយជនរងគ្រោះបានទៅលេងផ្ទះជនសង្ស័យតែម្នាក់ឯង ជនសង្ស័យជាអ្នកឆាតហៅ ។

ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទដែ ម៉ាក iphone 13 ពណ៍ទឹកសមុទ្រ ចំនួន ០១ គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើកំពង់អនុវត្តតាមនីតិវិធី ៕


Telegram