ស្រ្តីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ព្រោះតែទៅទារលុយពីបុរសម្នាក់ជំពាក់ចំនួនជាង៣០មឺនរៀលប៉ុណ្ណោះ ក៏កើតជម្លោះ ស្រាប់តែកូនបំណុល ទាញកាំបិតផ្គាក់កាប់មកលើកញ្ចឹងក៏ស្ត្រីម្ចាស់បំណុល ដួលស្លាប់មួយរំពេច។
ប្រភពព័ត៌មានឲ្យដឹងថាជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវបានកូនបំណុលរបស់ខ្លួនកាប់បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម ។
ករណនេះបានកើតឡើងនៅវេលាម៉ោង៥កន្លះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពបានឱ្យដឹងបន្តថា មុនពេលកើតហេតុជនរងគ្រោះបាន ទៅផ្ទះរបស់ជនសង្សយ័ឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាជាងដែក ដើម្បីទាលុយចំនួន៣៦ម៉ឺនរៀល ដែលជនសង្ស័យបានជំបាក់។ ជនសង្ស័យឆ្លើយថាមិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ក៏បង្កើតទៅជាជម្លោះទាស់ពាក្យសម្តីគ្នាភ្លាមៗនោះជនសង្ស័យបានទាញ
យកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាមួយកាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗក្នុង
ថ្លុកឈាមតែម្តង។ ប្រភពបានឱ្យដឹងទៀតថា ក្រោយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះរួច ជនសង្ស័យបានជិះម៉ូតូគប់ជ្រុងមួយគ្រឿងគេចខ្លួនចេញពីផ្ទះតែម្តង។
កម្លាំងសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌ ស្រុកកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្សយ័
ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕