អ្នករត់កង់បីកំពុងតែដេកលង់លក់ក៏ត្រូវបានជនសង្ស័យពីរនាក់បានធ្វើសកម្មភាលួចយកទូរសព្ទដៃ តែត្រូវបានដេញតាមចាប់បានម្នាក់
រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវព្រះនរោត្តមដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនាវេលាម៉ោង 12:00 យប់ថ្ងៃទី 21 ខែឧសភាឆ្នាំ 2024
បើយោងតាមសម្ដីរបស់លោកពូដែលជាអ្នករត់កង់បីឥណ្ឌាបានឱ្យដឹងថាមុនពេលកើតហេតុគាត់កំពុងតែដេកនៅលើកង់បីឥណ្ឌារបស់គាត់ហើយក៏លក់មួយភាំងស្រាប់តែជនសង្ស័យពីរនាក់បានជិះម៉ូតូមកលូកចូលទូរសព្ទដៃរបស់គាត់។ហើយក៏នាំគ្នាជិះម៉ូតូរត់គេចតែរត់មិនរួចពីលោកពូក៏រត់ដេញចាប់បានម្នាក់ដោយសារតែលោកពូខឹងពេកក៏បានវាយទៅលើជនសង្ស័យជាការព្រមាន។
ភ្លាមៗនោះម្ដាយរបស់ជនសង្ស័យដែលជាមនុស្សគរនោះបានមកដល់បានលើកដៃសុំអង្វរទៅលោកពូកង់បីខាងលើកុំឲ្យដាក់ពាក្យបណ្ដឹងគាត់នឹងតាមរកជនសង្ស័យម្នាក់ទៀតនឹងយកទូរសព្ទដៃពូវិញគាត់យល់ព្រម៕