ឃាត់ខ្លួននិស្សិតវិស្វកម្មសំណង់ស៊ីវិលម្នាក់ ក្រោយលួចថតរូបអាក្រាតរបស់និស្សិតស្រីម្នាក់ទៀត ពេលចេញពីបន្ទប់ទឹក
សន្តិសុខសង្គម
907

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ធ្វើការឃាត់ខ្លួន ពីបទ ប៉ះពាល់ដល់សិទ្ធិខាងរូបភាព នៃបុគ្គល (លួចថតរូបអាក្រាតកាយជនរងគ្រោះចេញពីបន្ទប់ទឹក) កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២និង០០នាទី ត្រង់ចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ  ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមរបាយការណ៍ពីសមត្ថកិច្ចដែល TVFB ទទួលបាន បានឲ្យដឹងថា ជនរងគ្រោះភេទស្រី អាយុ២០ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ លំ  ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកឈ្មោះ ហ័ត លេង  ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិតវិស្វកម្មសំណង់ស៊ីវិល ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងនោះសម្ភារៈបន្សល់ទុក: ១/ ទូរស័ព្ទដៃម៉ាក samsung galaxy A05s ចំនួន០១គ្រឿង។

មុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះ កំពុងនៅក្នុងបន្ទប់ជាន់ទី១ ផ្ទះជួលគ្មានលេខ  ផ្លូវលំ ភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។ ពេលនោះជនរងគ្រោះក្រោយពេលងូតទឹករួច ក៏បានដើរចេញពីក្នុងបន្ទប់ទឹកទាំងអាក្រាតកាយ រកសំលៀកបំពាក់ ដើម្បីស្លៀកពាក់ ក៏ក្រឡេកភ្នែកទៅប្រហោងចម្រឹងដែកខាងលើកាំជណ្តើរ ឃើញមានកាមេរ៉ាទូរសព្ទដៃ លួចថតជនរងគ្រោះ ហើយជនរងគ្រោះក៏មានការសង្ស័យទៅលើជនសង្ស័យឈ្មោះ ហ័ត លេង ដែលជាអ្នកស្នាក់នៅបន្ទប់ជួលជាន់ទី២ក្នុងផ្ទះជួលជាមួយគ្នា ។  រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២០ និង00នាទី ជនរងគ្រោះក៏បានពឹងមិត្តភក្តិ ដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា ធ្វើជាខ្ចីទូរស័ព្ទដៃរបស់ជនសង្ស័យ ដើម្បីទូរស័ព្ទកុម្ម៉ង់ទិញអីវ៉ាន់អនឡាញ រួចជនរងគ្រោះក៏បានឃើញវីដេអូអាក្រាតកាយរបស់ជនរងគ្រោះពេលដើរចេញពីបន្ទប់ទឹក ទើបជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ទូរស័ព្ទដៃម៉ាកSamsung Galaxy A05s ពណ៌ខ្មៅ ដែលមានវីដេអូរអាក្រាតកាយរបស់ជនរងគ្រោះ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ច ថា រូបគេ (ជនសង្ស័យ) ពិតជាបានយកទូរស័ព្ទដៃម៉ាក Samsung Galaxy A05s ពណ៌ខ្មៅ  ថតវីដេអូអាក្រាតកាយរបស់ជនរងគ្រោះប្រាកដមែន ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង   ៕ អែល វិចិត្រ


Telegram