ខេត្តកំពង់ស្ពឺ ៖ គឹតត្រឹមម៉ោង ០១.១១នាទី អគ្គិភ័យបានឆាបឆេះឃ្លាំងទី១នៃរោងចក្រ ដាលី ៣ រយៈពេលជាងមួយម៉ោង អគារមានទំហំប្រវែង ៧០ គុណ ៩៦ ម៉ែត្រ ស្ដុកក្រណាត់ និងសម្ភារៈមួយចំនួន មូលហេតុនៃការកេីតអគ្គិភ័យមិនទាន់ដឹងជាក់លាក់ ( អាចឆ្លងចរន្ដអគ្គីសនី )
ប្រភពពីរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានឲ្យដឹងថា សមត្តកិច្ចបានអន្ដរាគមន៍ដោយជួយបាញ់ពន្លត់និងប្រើប្រាសរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មកជួយចំនួន ៧ គ្រឿង ក្នុងនោះ ៖ ស្រុកសំរោងទង ក្រុងច្បារមន ស្នងការដ្ឋាន ស្រុកសាមគ្គីមុនីជ័យ ស្រុកគងពិសី ស្រុកបសេដ្ឋ និងក្រុងឧដុង្គម៉ែជ័យ ។
តាមសេចក្ដីរាយការណ៍បន្ថែម ពីលោកអធិការស្រុកសំរោងទងថាអគ្គិភ័យមិនអាចមានលទ្ធភាពឆេះឆ្លងរាលដាលមកទីតាំងផ្សេងទៀតឡេីយ អំពីការជួយអន្ដរាគមន៍បាញ់ពន្លត់មានការលំ បាកព្រោះបរិវេណទីតាំងរោងចក្រមានលក្ខណៈចង្អៀត គ្មានផ្លូវច្រកចូលទៅគៀកជិតបាន
ស្ថានភាពអគ្គិភ័យ មិនទាន់ដឹងនិងវាយតម្លៃបាន។