ករណីទី១លួចនិងទទួលផលចោកម្មនៅឃុំរាម៖ ដោយមានការដឹកនាំចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការ នគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងព្រហ្មទណ្ឌ ស្រាវជ្រាវបង្កាបករណីលួចអាគុយសូឡា ក្រោយទទួលបានពាក្យបណ្តឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៩ និង០៥នាទី ពីឈ្មោះម៉ៅ ប៊ុនធឿន ភេទប្រុស អាយុ ៤១ឆ្នាំជនជាតិខ្មែរមុខរបរនាយកសាលាវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង មានទីលំនៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងរាយការណ៍ថាកាលពីយប់ថ្ងៃទី ១០ខែឧសភា ឆ្នាំ២០២៤ នៅចន្លោះវេលាម៉ោងប្រហែល ០១ ដល់ម៉ោង០៥ទៀបភ្លឺ នៅចំណុចវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានជនសង្ស័យ(ពុំស្គាល់អត្តសញ្ញាណ) បានចូលធ្វើ សកម្មភាព ជីកកាយបេតុងតាមបង្គោលសូឡា យកអាគុយសូឡា នៅក្នុងទីធ្លាសាលដល់ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣០នាទី កម្លាំងនគរបាលធ្វើសហការនិងស្រាវជ្រាវជាមួយកំលាំង អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម៖
ឈ្មោះយ៉ង សោភ័ណ្ឌ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឈ្មោះ ឯក ណាវ៉ាត្រា ហៅអាត្រាភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ឈ្មោះសូយ ចាន់ដារ៉ា ហៅអាស៊ើង អាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ឈ្មោះ ឆែម សុខសំណាង ហៅអាក្តី ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
ឈ្មោះ ថាន់ ស៊ុន ភេទស្រីអាយុ៥៧ឆ្នាំ មុខរបរ ទិញលក់អេតចាយ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (ទទួលផលចោរកម្ម)។
វត្ថុតាងចាប់យករួមមាន៖ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៍ ស លាយក្រហម ពាក់ស្លាកលេខ កណ្កាល1AH.0898 -អាគុយសោឡាចំនួន០៤គ្រា ប់និងទូរស័ព្ទ០១គ្រឿង ម៉ាក HUAWEI ពណ៍ខ្មៅ ។
ករណីទី២អំពើលួច (ទ្វារឈើ) នៅឃុំជើងគោ៖ ដោយមានការដឹកនាំចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងព្រហ្មទណ្ឌ ចុះបង្រ្កាប នៅរីសតខ្លឹមច័ន្ទគ្រឹស្នា ស្ថិតនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កដោយជនសង្ស័យ១នាក់រួមមាន៖
ឈ្មោះ ទិត្យ អាត ភេទប្រុសអាយុ ៣៩ឆ្នាំមុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ដោយជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចទ្វារឈើចំនួន០២លើកនៅក្នុងរីសតនេះ។
វត្ថុតាងចាប់យកបាន៖ទ្វារឈើចំនួន០២ផ្ទាំង
ម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង។
ជនសង្ស័យទាំង២ករណីនេះត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។