ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋ៤ខ្នងយ៉ាងសន្ធោសន្ធៅទាំងព្រឹក ម្ចាស់ផ្ទះយំបោកខ្លួន ខណៈកំពុងប្រតិបត្តិការ ស្ត្រីម្នាក់ត្រូវរថយន្តពន្លត់អគ្គិភ័យថយប៉ះរបួសបាក់ជើងម្ខាង (មានវីដេអូ)
សន្តិសុខសង្គម
580

រាជធានីភ្នំពេញ ៖ ម្ចាស់ផ្ទះស្រែកទ្រហ៊ោយំ ខណៈអគ្គិភ័យឆេះផ្ទះអស់ជាច្រើនខ្នង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ក្រុមទី១៨ ភូមិ ព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ ហើយក្នុងហេតុការណ៍នេះ ខណៈកំពុងប្រតិបត្តិការជួយបាញ់ពន្លត់ ក៏មានករណី រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ថយប៉ះស្ត្រីម្នាក់ របួសបាក់ជើងម្ខាងផងដែរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

តាមរបាយការណ៍ពីសមត្ថកិច្ចដែល TVFB ទទួលបាន បានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន០៤គ្រួសារ ដែលក្នុងនោះមាន៖

១. មេគ្រួសារឈ្មោះ អាន ឧស្សាហ៍ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខង១០ ផ្លូវលំ ក្រុមទី១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ភ្នំពេញ មុខរបរ លក់ដូរ ផ្ទះមានទំហំ៤២០ ធ្វើអំពីឈើប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) ។

២. មេគ្រួសារឈ្មោះ គីម ឡុង ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខង១៨ ផ្លូវលំ ក្រុមទី១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ភ្នំពេញ មុខរបរ លក់ដូរ ផ្ទះមានទំហំ៤”២០ ធ្វើអំពីឈើខាងលើ ថ្មខាងក្រោម ប្រក់ស័ង្កសី (ខូចខាត៥០%) ។

៣. មេគ្រួសារឈ្មោះ ថាច់ ថីម អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះលេខង១៨ ផ្លូវលំ ក្រុមទី១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ភ្នំពេញ មុខរបរ លក់ដូរ ផ្ទះមាន ទំហំ១០-១៥ ធ្វើអំពីឈើខាងលើ ថ្មខាងក្រោម ប្រក់ស័ង្កសី (ខូចខាត៥០%) ។

៤. មេគ្រួសារឈ្មោះ លឹម មិនថាន់ អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខង១៨ ផ្លូវលំ ក្រុមទី ១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរលក់ដូរ ផ្ទះមានទំហំ៤ ២០ ធ្វើអំពីឈើប្រក់ស័ង្កសី (ខូចខាត៥០%) ។

ជុំវិញហេតុការណ៍អគ្គិភ័យកើតឡើង ក៏បណ្តាលឲ្យមានមនុស្សរងរបួសម្នាក់ឈ្មោះ តុប ម៉ីហៀប ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម ស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (បណ្តាលមកពីរថយន្តពន្លត់អគ្គីភ័យ ថយក្រោយប៉ះនិងជនរងគ្រោះបណ្តាលឲ្យបាក់ជើងខាងស្តាំ បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកច្បារអំពៅ )។ជុំវិញឧបទេវហេតុនេះដែរ លោក ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា (ដាក់សំឡេង )

រង្វង់ប្រតិបត្តិការនៃការបាញ់ពន្លត់វិញ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៧គ្រឿង និងប្រើប្រាស់ទឹកចំនួន ១៧ឡាន ស្មើនិង៦៨ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ អូរបរពន្លត់អគ្គីភ័យ របស់ការិយាល័យចរាចរណ៍ផ្លូវទឹក ចំនួន ០១គ្រឿង , រថយន្តអគ្គីភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើនិង១២ម៉ែត្រគូប, រថយន្តអគ្គីភ័យបុរីប៉េងហួត ២គ្រឿង ប្រើប្រាស់ទឹកចំនួន២ឡាន ស្មើនិង៨ម៉ែត្រគូប រថយន្តអគ្គីភ័យទីក្រុងកោះនរា ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ពាឡាន ស្មើនិង១២ ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើនិង ១២ម៉ែត្រគូប, រថយន្តអគ្គីភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើនិង០៦ម៉ែត្រគូប ។ខណៈមូលហេតុ សមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី និងបានរលត់ទៅវិញ នៅវេលាម៉ោង ៩និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំ ដដែល ៕ អែល វិចិត្រ +មេសា


Telegram