ស្តីបន្ទោសរឿងលួចឆក់ត្រីតែជនសង័្សយលើកគ្នាទៅប្រព្រឹត្តិអំពើហិង្សាបណ្តាលឱ្យ ជនរងគ្រោះរងរបួសនៅស្រុកមោងឫស្សី
សន្តិសុខសង្គម
137

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៩និង៣០នាទីនៅចំ ណុចក្រុមទី៧ ភូមិស្ទឹងចក ឃុំព្រៃ តូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករ ណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើងបង្កដោយជនសង្ស័យមានគ្នាចំនួន០៣នាក់គឺ៖

១-ឈ្មោះ វ៉ាន់ វណ្ណា ហៅធឿក ភេ​ទប្រុសអាយុ ៣០ឆ្នាំ(ប្រដាប់ដោយដំបងឫស្សីជាជនដៃដល់)។

២-ឈ្មោះ វ៉ាន់ តុលា ហៅបឺក ភេទប្រុស អាយុ ២៧ឆ្នាំ(ប្រដាប់ដោយកាំ-បិ-តច្នៃជាបក្ខពួក)។

៣-ឈ្មោះ ឡុង ង៉ា ភេទប្រុស អា យុ ២០ឆ្នាំ (ប្រដាប់ដោយកាំ-បិ-តច្នៃ ជាបក្ខពួក) ។

យោងតាមសមត្ថកិច្ចឲ្យដឹងថា អ្នកទាំងបីនាក់នេះរស់នៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី បានទៅធ្វើសកម្មភាពរករឿងជនរងគ្រោះឈ្មោះ ប៊ិន ហុង ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅចំណុចកើតហេតុ ដោយខឹងជនរងគ្រោះស្តីឱ្យរឿងពួកគេ(ជនសង្ស័យ)ឆក់ត្រីនៅចំណុចមុខផ្ទះជន​រងគ្រោះ ក្នុងពេលនោះក្រុមជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ វណ្ណា បានយកដំ-ប-ង-ឫ-ស្សីវា-យទៅលើជន​រ​ងគ្រោះ ជា ច្រើនដំ-ប-ង បណ្ដាលឱ្យរងរបួស ក្បាល០១កន្លែង ដេរ០៩ថ្នេរហើមដៃទាំងសងខាង បន្ទាប់មកបក្ខពួកជនសង្ស័យ០២នាក់ទៀតដែល​ប្រ ដាប់ដោយកាំ-បិ-ត-គ្រប់ដៃ បំរ៉ុងធ្វើសកម្មភាពកា-ប់ទៅលើជនរងគ្រោះបន្ថែម តែត្រូវបានគ្រួសារជនរងគ្រោះចេញមកស្រែឱ្យគេជួយទើបក្រុមជន​សង្ស័យគេខ្លួនអស់តែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល និងដោយអនុវត្តតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ​ នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤លោ​កវរសេនីយ៍ឯក​ ស​គឹម​ឡុង​ អធិការ​នគរបាលស្រុកមោងឫស្សី​បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រៃតូច នៃអធិការ​ដ្ឋាននគរបាលស្រុក ធ្វើការស្រាវជ្រាវឃាត់ខ្លួនជន​សង្ស័ យចំនួន០៣នាក់ខាងលើ នាំមកកាន់អធិការដ្ឋាននគរ​បា​លស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ដោយដកហូតសម្ភារៈល្មេីសច្បាប់មួយចំនួនទៀត ផង៕


Telegram