ឃា...ត់ខ្លួ...ន​នាយករង​ម្នាក់​ នៃ​សាលា​បឋម​សិក្សា​ថ្មពួក​ រំ...លោ...ភ​សិស្ស​ស្រី​អនីតិជន​ជា​ច្រើន​លើក​
សន្តិសុខសង្គម
285

​ខេត្តបន្ទាយមានជ័យ​ ៖​ នាយករង​ម្នាក់​ នៃ​សាលា​បឋម​សិក្សា​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៤​ ពី​បទ​លួងលោម​សិស្ស​ស្រី​ម្នាក់​(​អនីតិជន​)​ ដោយ​សន្យា​ឲ្យ​ពិន្ទុ​ខ្ពស់​ ហើយ​រំលោភ​បាន​សម្រេច​ជា​ច្រើន​លើក​។​

​លោកស្រី​ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​ឲ្យ​ដឹង​ថា​ ៖​ ជនសង្ស័យ​ឈ្មោះ​ មន្ត​ សុ​មិត្ត​ ភេទ​ប្រុស​ អាយុ​៥៣​ ឆ្នាំ​ រស់នៅ​ភូមិ​អណ្ដូង​ខ្លុង​ ឃុំ​គំរូ​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ មាន​តួនាទី​ជា​នាយករង​សាលា​បឋម​សិក្សា​ថ្មពួក​ ស្ថិត​ក្នុង​ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ វ​-​ស​-​ម​ អាយុ​១២​ឆ្នាំ​ ជា​សិស្ស​ សាលា​បឋម​សិក្សា​ថ្មពួក​ នៅ​ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។​

​លោកស្រី​ឧត្តមសេនីយ៍​ស្នងការ​រង​បន្ត​ថា​ ៖​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​ គឺ​យោង​តាម​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ​ ទឹម​ ញ៉ា​ន​ ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មពួក​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ កាលពី​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៤​ ដោយ​ប្តឹង​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ​ មន្ត​ សុ​មិត្ត​ នាយករង​ បាន​លួងលោម​ចៅស្រី​របស់​គាត់​រំលោភ​បាន​សម្រេច​ជា​ច្រើន​លើក​ ខណៈ​ពេល​គាត់​បានឃើញ​ទឹកមុខ​ចៅស្រី​មាន​សភាព​ស្លេកស្លាំង​ខុស​ពី​ធម្មតា​ ហើយ​ក៏​បាន​សួរនាំ​ ចៅស្រី​ក៏​បាន​រៀបរាប់​ប្រាប់​ពី​ហេតុការណ៍​ដែល​បាន​កើតមក​លើ​ខ្លួន​នោះ​។​

​ក្រោយ​ពី​ទទួល​បណ្តឹង​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ថ្មពួក​ បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​សួរនាំ​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ ។​

​លោកស្រី​ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ បាន​បញ្ជាក់​ថា​ ៖​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ មន្ត​ សុ​មិត្ត​ បាន​សារភាព​ថា​ ៖​ ខ្លួន​ពិតជា​បាន​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ពិតមែន​ កាលពី​ខែមេសា​និង​នៅ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២៤​នេះ​ នៅ​ក្នុង​បន្ទប់​ប័​ណ្ណា​ល័យ​ ដោយ​សន្យា​ឲ្យ​ពិន្ទុ​ក​ល្អ​និង​ឲ្យ​ចំណាត់​ថ្នាក់ខ្ពស់​។​

​ដោយ​ផ្អែក​លើ​បណ្តឹង​ជីតា​ក្មេង​ស្រី​រង​គ្រោះ​ និង​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ ព្រមទាំង​ចំលើយ​សារភាព​របស់​ជនសង្ស័យ​ ។​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយ​ចាត់ការ​តាម​នីតិវិធី​៕


Telegram