ឧទ្យានជាតិគិរីរម្យ និងអង្រួនចិត្ដភ្លៀងវទេសចរទៅកម្សាន្ដ
សន្តិសុខសង្គម
160

ខេត្តកំពង់ស្ពឺៈ ឧទ្យានជាតិគិរីរម្យ កំពុងតែអួតសម្រស់ និងអង្រួនចិត្ដភ្លៀងវទេសចរទៅកម្សាន្ដហើយ បន្ទាប់ពីសក្តានុពលធម្មជាតិ ជាមួយនឹងទេសភាពល្អប្រណិត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅ ដោយដើមស្រល់ធម្មជាតិជាមួយនឹងជ្រោះជ្រង និងទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំ។

ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ដែលសម្បូរពោរពាសទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹងទេសភាពល្អប្រណិត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅ ដោយដើមស្រល់ធម្មជាតិជាមួយនឹងជ្រោះជ្រង និងទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំ ។ ជាមួយគ្នានេះ ការរៀបចំសម្បទាទេសចរណ៍នៅក្នុងឧទ្យាន ក៏មានគ្រប់លក្ខណៈ ដើម្បីតម្រូវការសម្រាកលំហែរបស់អ្នកទេសចរជាតិ និងអន្តរជាតិផងដែរ ក្នុងនោះ គោលដៅទាក់ទាញសំខាន់ៗជាច្រើន ក្នុងគោលដៅទាំងអស់នៃឧទ្យាន មានដូចជា៖១. រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត ២. រំហើយ គិរីរម្យ រីស៊ត ៣. បឹងចំការតែ ៤. ភូមិដំណាក់ដំរី ៥. ទឹកធ្លាក់ឆៃយ៉ា ៦. បឹងប៉េសេ ៧. ឧទ្យានបោះតង់ និង៨. ទឹកធ្លាក់អូតាសេក ។

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលមានឈ្មោះល្បីល្បាញថា ឧទ្យានជាតិគិរីរម្យ ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិចតា ព្រមទាំងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា ៕


Telegram