ជិះម៉ូតូប្រដាប់ដោយ ដា...វ និងពូថៅ ដេញកា...ប់គ្នានៅតាមបណ្តោយផ្លូវជាតិលេខ៣ សាលាដំបូងខេត្តតាកែវ សម្រេចចោទប្រកាន់ជនសង្ស័យទាំងពីរនាក់ និងបក្ខពួក ហើយ
សន្តិសុខសង្គម
258

ខេត្តតាកែវ ៖ អយ្យការអម សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់ក្រុមជនសង្ស័យជាក្មេងទំនើងចំនួន ០២នាក់ និងបក្ខពួក។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី ៣០-៣១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបានស្រុកត្រាំកក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយ ដាវ និងពូថៅ ដេញកាប់គ្នានៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុក ត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៤៥នាទី ។

បន្ទាប់ពីបានធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១ឈ្មោះ មាន វីត ភេទប្រុស អាយុ ២៣ឆ្នាំ ទី២ឈ្មោះ ជា ថាវិន ហៅ ទូច ភេទប្រុស អាយុ១៧ឆ្នាំ និងបន្តស្រាវជ្រាវស្វែងរកបក្ខពួកផ្សេងទៀតដែលបានគេចខ្លួន ។

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងក្រោយពីបានពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាង អយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំងពីរនាក់ និងបក្ខពួកពីបទ៖ កាន់ កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ត តាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ  ៕ អែល វិចិត្រ


Telegram