នាំខ្លួនក្មេ...ងទំនើងចំនួន៦នាក់ទុកនៅស្នាក់ប៉ូលិស៣៦ម៉ោងដើម្បីអប់រំករណីបង្ហោះម៉ូតូ
សន្តិសុខសង្គម
81

ដូចជានៅមិនខ្លបខ្លាចសមត្ថកិច្ចទាល់តែសោះចំពោះក្មេងទំនើង បើទោះបីកន្លងមកសមត្ថកិច្ចបានតាមប្រមាញ់ចាប់ក្មេងៗទំនើងៗ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូយកធ្វើការព្រមានរួចអប់រំនិងបញ្ឈប់សកម្មភាពនេះជាបន្ទាន់ផងដែរ។

ជាក់ស្តែងនៅលើផេកផ្លូវការរបស់ស្នងការនគរបាលខេត្តកណ្តាលបានបង្ហោះនៅថ្ងៃនេះថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានកិច្ចប្រតិបត្តិការប.ង្ក្រា.បករណី ក្មេ.ងទំ.នើ.ង(ប..ង្ហោះ.ម៉ូតូ)នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៩:៥០ នាទី នៅចំណុចផ្លូវបេតុងក្នុងបុរីHM ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាក្មេ.ងទំ..នើងចំនួន០៦នាក់ ប្រុស (ឃាត់ខ្លួន)

ករណីនេះកម្លាំងប៉ុស្ដិ៍ក្រាំងម្កាក់ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញល្បាតនៅក្នុងភូមិសាស្ដ្រ ហើយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថានៅចំណុចកើតហេតុ មានបក្ខពួកជ.នសង្ស័.យចំនួន០៦នាក់ ជិះម៉ូតូចំនួន០៤គ្រឿង និងបានធ្វើសកម្មភាពប..ង្ហោះម៉ូតូ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងម្កាក់ សហការជាមួយកម្លាំងផ្នែកជំនាញស្រុក បានទៅដល់កន្លែងកើតហេតុហើយឃា.ត់ខ្លួនស.ង្ស័យចំនួន៦នាក់រួមទាំងមធ្យោបាយម៉ូតូបួនគ្រឿង នាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្តតាមនី..តិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ច បក្ខពួកជនសង្ស័..យទាំង៦នាក់បានឆ្លើយសារភាពថាពួកខ្លួនបានបានធ្វើសកម្មភាពប..ង្ហោះម៉ូតូពិតប្រាកដមែន ហើយពួកខ្លួនធ្លាប់ធ្វើសកម្មភាពប..ង្ហោះម៉ូតូបានបីលើកមកហើយ ។

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងធ្វើការអប់រំរយៈពេល៣៦ម៉ោងនៅអធិការដ្ឋាននគរបាលស្រុក ហើយអញ្ជើញឪពុកម្តាយមកទទួលយកទៅអប់រំនៅផ្ទះបន្ត៕


Telegram