រាជធានីភ្នំពេញ៖យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រសុខៗ ស្រាប់តែប្រទះឃើញជនសុីវិលមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿងបានធ្វើការប្រដេញវាយទៅលើរូបខ្លួនបណ្តាលឲរងរបួសស្រាល។
ហេតុការភ្ញាក់ផ្អើលខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៤ ចំណុចលើផ្លូវ៦០ម៉ែត្រ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ។
បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនរួមនិងមិត្តភក្កិ២នាក់ទៀត
បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AS- 2771 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក៏បានជាន់ហ្រ្វាំងធ្វើឲ្យបែកផ្ការភ្លើង ពេលនោះដែរ ស្រាប់តែលេចមុខជនសុីវិលមួយក្រុមមានគ្នាប្រមាណជា៥នាក់ជិះម៉ូតូ៣គ្រឿងនៅក្នុងនោះមានម៉ូតូចំនួន២គ្រឿងពាក់ស្លាកលេខនគរបាលចំណែកម៉ូតូមួយគ្រឿងទៀតពាក់ស្លាកលេខធម្មតាក៏បានជិះ
ប្រដេញរូបខ្លួនពីក្រោយ រហូតមកដល់ផ្លូវ៦០ម៉ែត្រ
ស្រាប់តែជនសុីវិលខាងលើនេះបានធ្វើសកម្មភាព ជិះស្ទាក់ពីមុខរួចចុះទៅវាយទៅលើយុវជន៣នាក់នោះបណ្តាលឲរងរបួសស្រាល ផ្អើលដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍
ភ្លាមៗជនរងគ្រោះក្នុងចំណោម៣នាក់បានរត់ភៀសខ្លួនម្នាក់ ចេញពីកន្លែងកើតហេតុដោយខ្លួនមានការភ័យក្លាច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលើបានចុះមកដល់រួចក៏បាននាំខ្លួនភាគីទាំងសងខាងយកទៅប៉ុស្ថិ៍ចក្រអង្រែលើដើម្បីមកធ្វើការសួរនាំនិងចាត់ការទៅតាមនីតិវិធីច្បាប់៕