ខេត្តតាកែវ ៖ បុរសម្នាក់ជិះម៉ូតូលឿន មកបុកពីក្រោយរថយន្តមួយគ្រឿងចតស្ងៀមនៅលើផ្លូវជាតិ ពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង ១០ នាទីយប់ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៣៧- ៣៨ ស្ថិតនៅក្នុងភូមិ ព្រះម្លប់ ឃុំ កណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ ដែល TVFB ទទួលបាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើថ រវាង រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយពណ៌ សពាក់ផ្លាកលេខ ស្វាយរៀង 3A-0595 បើកមកពីទិសខាងជើងទៅត្បូង (ដោយអ្នកមិនស្គាល់ឈ្មោះ ព្រោះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ) ហើយបានចតរថយន្តនៅលើផ្លូវជាតិ ស្របពេលនោះ ក៏មានម៉ូតូម៉ាកហុងដាប៊ីត Beat ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IV-8835បើកមកពីទិសខាងត្បូងទៅជើង ដោយឈ្មោះ ស្វាយ ពៅឆាំយ៉ា ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរ កម្មកររោងចក្រ (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិ ស្ដុក ឃុំកុមារាជា ស្រុកបាទីខេត្តតាកែវ មានល្បឿនលឿនគេចមិនផុតក៏បុកតែម្ដងទៅ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីស្រាវជ្រាវនិងបំពេញបែបបទបន្តតាមនីតិវិធី និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ