ជនសង្ស័យចំនួន ០៥នាក់គាស់តូបលក់ដូរ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងឃាត់ខ្លួន
សន្តិសុខសង្គម
157

ស្វាយរៀង ៖ បន្ទាប់ពីជនសង្ស័យមានគ្នាចំនួន ០៥នាក់ បានធ្វើសកម្មភាពគាស់តូបលក់ដូររបស់ប្រជាពលរដ្ឋម្នាក់ នៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង កាលពីយប់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានធ្វើការស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់ខ្លួនបានជនសង្ស័យទាំង ០៥នាក់ ប្រុស និងដកហូតវត្ថុតាង រួមមាន ម៉ូតូ ០១គ្រឿង និងភេសជ្ជៈមួយចំនួន។

ជនសង្ស័យទាំង០៥នាក់ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយ៕


Telegram