ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបាននគរបាលស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២២ និង ១០នាទី ចំណុច ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ រួមមាន ៖
១- ឈ្មោះ នួន កំសត់(ហៅឡិះ) ភេទប្រុស អាយុ ៣១ ឆ្នាំ (ខ្មែរ) មុខរបរ កម្មករ មានទីលំនៅ ភូមិ៤ ឃុំព្រែកខ្សាយខ ស្រុកពាមរ៍ ខេត្តព្រៃវែង (ឃាត់ខ្លួន)
២- ឈ្មោះ យ៉ត រតនះ(ហៅតាក់) ភេទប្រុស អាយុ ២៨ ឆ្នាំ (ខ្មែរ) មុខរបរ កម្មករ មានទីលំនៅ ភូមិ៦ ឃុំព្រែកខ្សាយខ ស្រុកពាមរ៍ ខេត្តព្រៃវែង (ឃាត់ខ្លួន)
៣- ឈ្មោះ ថាវ ឡុច (ហៅប៉ក់) ភេទប្រុស អាយុ ២៧ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិ មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន) ។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់តូច
២/ ម៉ូតូ០១គ្រឿងម៉ាក Honda Dream (មិនស្គាល់ឆ្នាំ) ពណ័ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១E ៩២៨៧
៣/ទូរសព្ទ័ចំនួន០២គ្រឿងម៉ាកណូគាចុចពិល
សូមបញ្ជាក់ថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកនិងប្រជាការពារ បានធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំសំរោងធំ ពេលមកដល់ចំនុចកើតហេតុបានឃើញជនសង្សយ័ចំនួន០២នាក់ ឈ្មោះ នួន កំសត់(ឡិះ) ភេទប្រុស និង ឈ្មោះ យ៉ត រតនៈ (តាក់) ភេទប្រុស កំពុងជិះម៉ូតូ០១គ្រឿងម៉ាក Honda Dream (មិនស្គាល់ឆ្នាំ) ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១E ៩២៨៧ ដោយមានការសង្សយ័ កម្លាំងសមត្ថកិច្ច បាន ហៅជនសង្ស័យទាំង០២នាក់ អោយឈប់ ហើយសមត្ថកិច្ចបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០៣កញ្ចប់តូច នៅ ឈ្មោះ នួន កំសត់(ឡិះ) រួចកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងយកមកប៉ុស្តិ៍សំរោងធំដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូចនេះ ជារបស់ពួកខ្លួនពិតប្រាកដមែន ដោយពួកខ្លួន បានទៅទិញពីឈ្មោះ ថាវ ឡុច ( ហៅប៉ក់) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្រោយបានចម្លើយសារភាពរបស់ជនសង្សយ័ទាំង០២នាក់រួច កម្លាំងសមត្ថកិច្ចបានចុះ ស្រាវជ្រាវរកឈ្មោះ ថាវ ឡុច (ប៉ក់) ភេទប្រុស មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ តែរកពុំឃើញ ។
ក្រោយពីសួរនាំរួចជនសង្សយ័រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វសយ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ អែល វិចិត្រ