ខេត្តតាកែវ ៖ មានករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក និងប្រើប្រាស់អាវុធខុសច្បាប់(កូន កាំបិតច្នៃ) បង្ករឡើងដោយក្មេងទំនើងចំនួន០២ក្រុម សរុប០៨នាក់ នៅក្នុងវិទ្យាល័យហេងសំរិនព្រៃល្វា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ។
ក្មេងទំនើងចំនួន០២ក្រុមរួមមាន ៖
១.ឈ្មោះ ជា រចនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដកហូតវត្ថុតាងកូនកាំបិតច្នៃ០១ដើម។
២.ឈ្មោះ ណន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)។
៣.ឈ្មោះ ទេព ខេមរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)។
៤.ឈ្មោះ ធន ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)។
៥.ឈ្មោះ ស្រ៊ន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)។
៦.ឈ្មោះ ប៊ុនស្រេង សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក)។
៧.ឈ្មោះ តេង អង្គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុក ព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក)។
៨.ឈ្មោះ ញឹម សុវ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក)។
បានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នាទៅវិញទៅមក បង្ករឱ្យមានភាពជ្រួលច្របល់នៅក្នុងសាលារៀន (មិនមានរបួសទេ)។
ក្រោយពីទទួលបានព័ត៌មានលោកវរសេនីយ៍ទោ ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំង
របស់អធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ខាងលើ រួមជាមួយវត្ថុតាង យកមកអធិការដ្ឋាន នគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស មិនល់កលែងដាច់ខាតចំពោះក្រុមក្មេងទំនើងដែលបង្ករការអុកឡុកតាមសាលារៀន ឬទីសាធារណៈ ដែលបង្ករឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមគឺត្រូវតែអនុវត្តតាមផ្លូវច្បាប់មិនមានការលើកលែង សូមក្មួយៗសិស្សានុសិស្សទាំងពីរភេទ ខំសិក្សារៀនសូត្រស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ៕