រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)
រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកដំណើរ ដែលធ្វើដំណើរតាមខ្សែរត់ទី៦ និងខ្សែរត់ទី៨ មានការកែសម្រួលខ្សែរត់ដូចខាងក្រោម÷
១. ខ្សែទី ៦ ៖ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ ⇄ បត់ចូលសួនសត្វភ្នំពេញសាហ្វារី រួចចេញមកវិញ ⇄ បន្តរត់តាមមហាវិថីឈ្នះឈ្នះ ⇄ បត់តាមផ្លូវជាតិលេខ៦ ⇄ រហូតដល់រង្វង់មូលព្រហ្មបាយ័ន ⇄ បត់តាមផ្លូវទន្លេមេគង្គ ⇄ បន្តរត់ជុំវិញសណ្ឋាគារសុខាអូតែល ⇄ តាមផ្លូវទន្លេសាប ⇄ បត់តាមផ្លូវកែវចិន្តា ⇄ ដល់រង្វង់មូលព្រហ្មបាយ័ន ⇄ ឆ្លងស្ពានជ្រោយចង្វារ ⤻ រង្វង់មូលកួចកាណុង ⟶ តាមផ្លូវជាតិលេខ៥ ⇄ ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ។
សូមបញ្ជាក់៖ ខ្សែរត់នេះចេញដំណើរមាន ២គោលដៅ។ គោលដៅទី១ ចេញដំណើរចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ និងគោលដៅទី២ ចេញដំណើរស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ។
២. ខ្សែទី ៨ ៖ចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ⇄ បន្តរត់តាមផ្លូវជាតិលេខ៥ ⇄ រហូតដល់ង្វង់មូលកួចកាណុង ⇄ បន្តរត់តាមវិថីឧកញ៉ាឃ្លាំងមឿង ⇄ ដល់ស្តុបអង់តែនទួលគោក ⇄ បត់តាមផ្លូវលេខ៣៥៥ ⇄ បន្តរត់តាមផ្លូវឧកញ៉ាម៉ុងឫទ្ធី ⇄ បត់តាមផ្លូវឧកញ៉ាទ្រីហេង ⇄ រហូតដល់ស្ថានីយរថយន្តក្រុងផ្លូវ២០០៤។
សូមបញ្ជាក់៖ ខ្សែរត់នេះចេញដំណើរមាន ២គោលដៅ។ គោលដៅទី១ចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ និងគោលដៅទី២ ចេញដំណើរពីស្ថានីយរថយន្តក្រុងផ្លូវ២០០៤។
សូមបញ្ជាក់៖សម្រាប់ការតជើងនៅស្ថានីយរថយន្តក្រុងរង្វង់កួចកាណុងត្រូវប្តរទៅចំណតរង់វិទ្យាល័យហ៊ុនសែនវត្តភ្នុំ (ក្បែលស្ពានជ្រោយចង្វារ)រួមមានខ្សែទី១A,៤A,៦,៨។
អាស្រ័យដូចហេតុនេះ សូមបងប្អូនអ្នកដំណើរទាំងអស់មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរង់ចាំ។
ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់ន្ថយការចំណាយ
-កាត់បន្ថយការបំពុលបរិស្ថាន
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍។
សូមអរគុណ ចំពោះការគាំទ្រ សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ៕