ប៉ូលិសឲ្យដឹងថាកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធនឹងករពីធ្វើឲ្យខូតខាតដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតបុ័ងតោនិងកាំផ្គាក់កាប់បំផ្លាញម៉ូតូ) ត្រង់ចំណុចខាងមុខរោងកម្មករ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជាមួយគ្នានោះប៉ូលិសបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់
១-ឈ្មោះ សុង សាយ័ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអនាម័យមានទីលំនៅ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ រ៉ា ភារិន ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះរ៉ា ចំរើន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ពន្លក ពន្លឺ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០២ គ្រឿង (របស់ជនរងគ្រោះ០១គ្រឿង), (របស់ជនសង្ស័យឈ្មោះ ពន្លក ពន្លឺ ០១គ្រឿង) ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសា៧សំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕