ព្រះសីហនុ ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២៖០០នាទី ដោយទទួលបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយដ្ឋាននគរបាលការពារព្រំដែនទឹក និងឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ កម្លាំងអង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ បានសហការជាមួយកម្លាំងវរសេនាតូចលេខ២៤០ ប្រចាំខេត្តព្រះសីហនុ និងកម្លាំងវរសេនាតូចលេខ២៦៩ ប្រចាំខេត្តកោះកុង ប្រេីប្រាស់នាវា និងអូប័រ សរុបចំនួន ៦គ្រឿង ចេញទៅអន្តរាគមន៍ជួយសង្គ្រោះកប៉ាល់ដឹកទូរកុងតឺន័រ របស់ជនជាតិថៃ ចំនួន១គ្រឿង មាននាវឹកចំនួន ១០នាក់ បានលិចត្រង់ចំណុច កោះវ៉ាងនិងកោះម្នាស់ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកោះកុង ។
ក្រោយកេីតហេតុប្រជានេសាទនៅក្បែរនោះជួយសង្គ្រោះជនរងគ្រោះទាំង១០នាក់ បានទាន់ពេលវេលា ហេីយបានប្រគល់ឲ្យទៅក្រុមការងាររបស់ក្រុមហ៊ុនG.T.V.C ដឹកតាមអូប័រល្បឿនលឿន មកកាន់ខេត្តព្រះសីហនុ ដោយសុវត្ថិភាព ។
ករណីនេះកម្លាំងនគរបាលការពារព្រំដែនទឹក បានធ្វើការការពារទូកុងទឺន័រ ដែលអណ្តែតលើទឹក រង់ចាំជំនាញកំពង់ផែស្វយ័តខេត្រព្រះសីហនុមកសណ្តោងយក ។
បច្ចុប្បន្នដោយសារមេឃភ្លៀង និងរលកធំៗកម្លាំងយេីងបានចាកចេញពីទីនោះដើម្បីរកកន្លែងមានសុវត្ថិភាព ៕