រកឃើញស...ព និស្សិតវិស្វករ ឆ្នាំទី៤ នៅសាកលវិទ្យាល័យន័រតុន ដែលថតវីដេអូលោតទឹកពីលើស្ពានជ្រោយចង្វារនោះហើយ (មានវីដេអូ)
សន្តិសុខសង្គម
622

រាជធានីភ្នំពេញ៖ សាកសពបុរសម្នាក់ ដែលជានិស្សិតវិស្វករ ឆ្នាំទី៤ នៅសាកលវិទ្យាល័យន័រតុន ដែលបានថតវីដេអូ ជិះម៉ូតូមួយគ្រឿង មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារកាលពីវេលាម៉ោង ៩និង ៣០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤  នៅចំណុចស្ពានជ្រោយចង្វារថ្មីត្រើយខាងលិច សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នោះ បានរកឃើញហើយ នៅវេលាម៉ោង៧និង១៥នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងទឹកទន្លេសាបត្រើយខាងលិចក្រោមស្ពានជ្រោយចង្វារ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ  ភី គឹមឆេង ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ សាកលវិទ្យាល័យន័រតុន ទីលំនៅភូមិលេខ១ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ, ស្នាក់នៅបន្ទប់ជួលសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមការបំភ្លឺពីឈ្មោះ កូប ម៉ាសហ្សូត ភេទប្រុស ជាអ្នកបើកទូកនេសាទបានឲ្យដឹងថា  នៅវេលាម៉ោងកើតហេតុ ពេលគាត់កំពុងបើកទូកស្រាប់តែមានលឺសូរសំឡេងមានអ្វីមួយធ្លាក់ពីលើចូលទៅក្នុងទឹក ហើយក៏មានមនុស្សស្រែកពីលើថាមានមនុស្សលោតទឹក ទើបគាត់បញ្ចាំងពិលរកមើលតែមិនឃើញ, លុះដល់វេលាម៉ោងប្រហែល១១និង៣០នាទី ថ្ងៃដដែល ក៏មានមនុស្សមួយក្រុមប្រាប់ថាជាក្រុមគ្រួសារជនរងគ្រោះដែលលោតទឹក និងបានជួលគាត់ឲ្យរាវរកសាកសព ទើបគាត់និងក្រុមការងារបានមុជទឹករាវរក, រហូតដល់វេលាម៉ោងប្រហែល០៧នឹង១៥នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ទើបរាវរកឃើញសាកសពជនរងគ្រោះ ស្រង់ឡើងមកលើគោក។

ដោយឡែកតាមការបំភ្លឺពីឈ្មោះ នន ភី ភេទប្រុស ជាឪពុកបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា  កូនប្រុសគាត់បានឡើងមករៀននៅភ្នំពេញ ហើយគាត់ពុំដឹងថាកូនមានបញ្ហាអ្វីទេ, នៅវេលាម៉ោងប្រហែល២១នឹង៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ គាត់បានបើកFACEBOOKមើលឃើញសារព័ត៌មានផ្សាយពីមនុស្សលោតទឹក មើលវីដេអូនោះស្គាល់ថាជាកូនរបស់គាត់ ទើបគាត់បានទំនាក់ទំនងប្រាប់សាច់ញាតិនៅភ្នំពេញឲ្យមកមើល និងឃើញម៉ូតូកូនត្រូវសមត្ថកិច្ចជួយរក្សាទុក និងបានជួលទូកនេសាទឲ្យមុជទឹករាវរកសាកសពកូនរបស់គាត់, ហើយគាត់បានឡើងមកភ្នំពេញ នៅវេលាម៉ោងប្រហែល០៧នឹង១៥នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ទើបរាវរកឃើញសាកសពកូន។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្រង់មកនៅលើដីមាត់ច្រាំងទន្លេ ពាក់អាវដៃវែង ស្លៀកខោជើងវែង ពាក់ស្បែកជើងប៉ាតា, សាកសពមានសភាពរឹង, ពេលផ្អៀង និងសង្កត់ពោះមានទឹកហូរចេញតាមច្រមុះ និងមាត់, នៅក្នុងក្រចកដៃជើង និងក្នុងមាត់មានកំអែរភក់ នៅលើខ្លួនប្រាណមិនមានស្លាកស្នាមអ្វីទេ ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងកំពុងបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារលង់ទឹក (ធ្វើអត្តឃាតលោតពីលើស្ពានជ្រោយចង្វារចូលទៅក្នុងទឹក)និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ


Telegram