រាជធានីភ្នំពេញ ៖ បុរសម្នាក់បើក រថយន្ត ម៉ាកឡិចស៊ិសLX ៤៧០មួយគ្រឿងមួយគ្រឿងបានបើកគេច ម៉ូតូ រ៉េចង្កូត ជ្រុលឡើងចិញ្ចើមផ្លូវ អ្នក បេីក ច្រឡំ ជេីង ជាន់ ហ្គ៊ែរ ស្មាន ថា ហ្វ្រាំង បណ្តាល អោយ រថយន្ត ស្ទុះ ទៅ មុខ យ៉ាង លឿន បុករះ រថយន្តជាបន្តបន្ទាប់ចំនួន ៥គ្រឿង ដែលកំពុងឈប់ចតមុខ លេី ចិញ្ចើម ផ្លូវ មុខ ភោជនីយដ្ឋាន TN បណ្តាលអោយ រងការខូចខាតធ្ងន់ធ្ងរ ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង ៣០នាទីព្រឹកថ្ងៃទី១០ខែ មិថុនា ឆ្នាំ ២០២៤ នៅមុខភោជនីដ្ឋាន និងហាងកាហ្វេធី អិន ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦អា ក្នុង ភូមិគៀនឃ្លាំង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភព័ត៍មានបានអោយដឹងថា នៅមុន ពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកឡិចស៊ិសLX 470 ខាងលើបានធ្វើដំណើរតាមផ្លូវជាតិលេខ ៦អា ក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៍បានគេចម៉ូតូ ១គ្រឿង ដែលបើកឆ្លងផ្លូវ ជាហេតុ ធ្វើអោយរថយន្តរេចង្កូតទៅស្តាំដៃ ហេីយ ម្ចាស់ រថយន្ត ច្រឡំ ជាន់ ហ្គ៊ែរ បន្ថែម ល្បឿន ច្រឡំ ថា ហ្វ្រាំង ក៏ បណ្តាល ឲ្យ រថយន្ត ស្ទុះ ទៅ មុខ យ៉ាង បុករះរថយន្ត ដែលកំពុងឈប់ចតជាបន្តបន្ទាប់ ចំនួន០៥គ្រឿង បណ្តាលអោយរងការខូចខាតហើយ រថយន្តបង្កខ្ទេចមុខ ។តាមព័ត៌មានអោយដឹងទៀតថា មុនដំបូងរថយន្ត បង្កបានបុកបញ្ឆិតគូថ រថយន្តម៉ាក ហាយ ឡេន ឌ័ររបស់ សាលា បង្រៀន បេីក បរ រថយន្ត ០៧មករា និង បន្ត ឡង់គ្រឹស្ស័រនិងបុករថយន្ត វិល មួយ ជុំ ហេីយ រថយន្ដ មិន ទាន់ អស់ល្បឿន ក៏ បន្តទៅបុករថយន្ត ម៉ាក GAC GS5 ០១ គ្រឿងហើយ រុញទៅបោករថយន្តហ្វ័តនិងរថយន្ត ម៉ាក ហាយឡែនឌ័រ ជាបន្តបន្ទាប់ សរុប ចំនួន ៥គ្រឿងបានរងការខូចខាត។ ទោះ ជា យ៉ាង ណា នៅ ក្នុង ហេតុការណ៍ នោះ មិន បង្ក ឲ្យ មាន គ្រោះថ្នាក់ ដល់ ប្រជាពលរដ្ឋ ដែល ធ្វើ ដំណើរ ឆ្លងកាត់ ទី នោះ ឡេីយ ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្ករថយន្តម៉ាកឡិចសុីស ក៍បានចុះធ្វេីការសុំទោស និង ការ អធ្យាស្រ័យ ពី រថយន្ត រង គ្រោះ និងបាន សម្របសម្រួលចេញថ្លៃជួសជុលការខូចខាត ទៅ កាន់ រថយន្ដ ទាំង ០៥គ្រឿង ទៅ តាម ទំហំ នៃ ការ ខូច ដើម្បីបញ្ចប់រឿង ប៉ុន្តែពុំដឹងថា អស់ប៉ុន្មានឡើយ៕មេសា