ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៩: ២០នាទី ដោយទទួលបានការរាយការណ៍ពីមហាជនល្អនៅស្រុកសំរោងទង កម្លាំងជំនាញស្រុក សហការជាមួយប៉ុស្តិ៍នគរបាលវល្លិ៍ស បានអញ្ជើញមនុស្សចំនួន ៣នាក់ មកធ្វើការសាកសួរ ៖
១-ឈ្មោះ លី ឃុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
២-ឈ្មោះ ហេង រតន: ភេទប្រុស អាយុ ៤២ឆ្នាំ
៣-ឈ្មោះ ម៉ាប់ ប៉ោង ភេទប្រុស ៣១ឆ្នាំ ( ម្ចាស់កងបី ) ទាំង២នាក់ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានដើររៃអង្គាសបច្ច័យ នៅភូមិគោកព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
-ដកហូតវត្ថុតាង ៖ ម៉ូតូកង់បី ១គ្រឿង មេក្រូ ១ អាំភ្លី កន្ធន់ជ័រចំនួន២។
យោងតាមការណែនាំកន្លងមករបស់ក្រសួងធម្មការសាសនាបានហាមឃាត់ការចល័តដេីរបិណ្ឌបាតនិងការរៃអង្គាសបច្ច័យតាមបណ្ដារាជធានីខេត្ដពិសេសរាជធានីភ្នំពេញ ជាក់ស្ដែងបុគ្គលមួយចំនួនតែងតែបំពានលេីការណែនាំហេីយបានប្រព្រឹត្ដផ្ទុយពីគន្លងសាសនា ល្មេីសនិងការណែនាំហ៊ានបន្ដធ្វើសកម្មភាពដេីរភូតកុហកមិនខ្លាចបាបបុណ្យ នរក៕