សិស្សសាលាជិត២០នាក់ គេចសាលាមកសម្ងំបុកប៊ីយ៉ែ ត្រូវសមត្ថកិច្ចចាប់កោរត្រង៉ោល សំពះសុំទោសឪពុកម្តាយ
សន្តិសុខសង្គម
173

ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤វេលាម៉ោង០៩.៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង និងកម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា រួមនឹងកម្លាំងប្រជាការពារបានចេញល្បាតក្នុងភូមិសាស្ត្រដល់ទីតាំង ដូចខាងក្រោម៖

១.កន្លែងលក់ទឹកដូង ក្នុងភូមិទួលក្ដី ឃុំត្រើយស្លា

២.ហាងកាហ្វេកុងទរ័នរ័ បុកប៊ីយែរ ក្នុងភូមិបាឡាត់ឆឹង ឃុំត្រើយស្លា

ក៏បានប្រទះឃើញក្រុមសិស្សសាលានៅជុំៗគ្នាអង្គុយលេង ខ្លះលេងបុកប៊ីយ៉ែរ(ក្នុងពេលម៉ោងសិក្សា) និងបាននាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាដើម្បីសួរនាំសរុបចំនួន១៧នាក់ មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ យឿន លីយៀន ភេទប្រុស ១៦ឆ្នាំ រៀនថ្នាទី ១០(F)

២.ឈ្មោះ ហួន វ៉ាន់និត ភេទប្រុស អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០(F)

៣.ឈ្មោះស្រ៊ុន រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០(E)

៤.ឈ្មោះ ធី គឹមហ៊ត ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទ៧(G)

៥. ⁠ឈ្មោះខេង ឈាងលី ភេទប្រុស អាយុ១៧ឆ្នាំ ថ្នាក់ទី១០(F)

៦. ឈ្មោះ ហេង គីមហ័ង ភេទប្រុសអាយុ១៦ឆ្នាំ ថ្នាក់ទី១០(D)

៧. ⁠ឈ្មោះពៅ ម៉េងផា ភេទប្រុសអាយុ១៧ឆ្នាំ ថ្នាក់ទី១០(D)

៨. ⁠ឈ្មោះសយ ប៊ុនឡា ភេទប្រុសអាយុ១៨ឆ្នាំ ថ្នាក់១០(F)

៩. ⁠ឈ្មោះរ៉ាឌី សុភាវណ្ណាសក្កិ ភេទប្រុសអាយុ១៧ឆ្នាំ ថ្នាក់ទី៧((F)

១០.ឈ្មោះ ⁠ ផាន សុភាលី ភេទប្រុសអាយុ១៧ឆ្នាំ ថ្នាក់ទី១០(G)

១១. ⁠ឈ្មោះ ផល្លី ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ ថ្នាក់ទី១០(F)

១២. ⁠ឈ្មោះ ភក្កី បឯ៊ុនឆាយ ភេទប្រុស អាយុ១៥ឆ្នាំ ថ្នាក់ទី៨(C)

១៣. ⁠ឈ្មោះ សេង ប៉េងឡុង ភេទប្រុស អាយុ១៥ឆ្នាំ ថ្នាក់ទី៧ (H)

១៤. ⁠ឈ្មោះ ឌិន វណ្ណះ ភេទប្រុស អាយុ១៧ឆ្នាំ ថ្នាក់ទី១០(G)

១៥. ឈ្មោះ ឈឿន តិចគីម ភេទប្រុស អាយុ១៨ឆ្នាំ ថ្នាក់ទី១០(G)

១៦. ⁠ឈ្មោះវុទ្ធី សុធា ភេទប្រុស អាយុ១៥ឆ្នាំ ថ្នាក់ទី៨(F)

១៧. ⁠ឈួន សុខភ្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ថ្នាល់ទី៩(E)

តាមការបញ្ជាក់របស់លោកនាយកសាលាវិទ្យាល័យត្រើយស្លាបញ្ជាក់ថា នៅថ្ងៃចន្ទទី១០ ខែមិថុនា ឆ្នាំ២០២៤ ពីម៉ោង០៧:០០នាទីដល់ម៉ោង១១:០០នាទីពុំមានម៉ោងលីប(សម្រាកទេ) តាមការបំភ្លឺរបស់សិស្សទាំងនោះថាខ្លួនពិតជាបានគេចមិនព្រមចូលរៀនពិតប្រាកដមែន។

ដោយមានការចូលរួមពីលោកនាយកសាលា, ក្រុមប្រឹក្សាឃុំ អាណាព្យាបាលសិស្ស បានធ្វើការអប់រំដូចខាងក្រោម៖

១.ធ្វើអនាម័យ

២.កាត់សក់

៣.សំពះសុំទោសអាណាព្យាបាល

៤.ធ្វើកិច្ចសន្យាឲ្យអាណាព្យាបាលធានាត្រឡប់ទៅផ្ទះវិញ ៕


Telegram