ករណីហិង្សាដោយចេតនានៅស្រុកមោងឫស្សីសមត្ថកិច្ចឃាត់ខ្លួនចំនួន០៤នាក់អនុវត្តតាមច្បាប់
សន្តិសុខសង្គម
131

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២​០​២៤វេលាម៉ោង ១៨ និង៥០នាទី ត្រង់ចំណុចក្រុមទី១០ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើត ឡើងបង្កដោយជនសង្ស័​យមានគ្នាចំនួន០៨នាក់បានធ្វើសកម្មភាពកា-ប់ទៅលេីជនរងគ្រោះឈ្មោះ ដេតថារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគរ​ ឃុំព្រៃ ស្វាយ​ ស្រុកមោងឫស្សី​ ខេត្តបាត់ ដំបង​ បណ្ដាលឱ្យរងរបួស ចំកែងជេីងក្រោមភ្នែកគោ​០១កន្លែងដេរ ០៩ថ្នេរ ដាច់រលាត់ ដេីមដៃខាងឆ្វេងចំនួន០១កន្លែង​ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះនិងដោយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នង ការរងផែនការងារន​គរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេ នីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ នៅថ្ងៃទី១៣ ខែ មិថុនា ២០២៤ វេលាម៉ោង ១០និង ២០នាទីព្រឹកបានដឹកនាំកម្លាំងផ្នែកនគរបាល យុត្តិធម៌រួមជាមួយកម្លាំ​ង ប៉ុស្តិ៍នគរបាលគារ នៃអធិ ការដ្ឋាននគរបាលស្រុកមោងឫស្សីធ្វើការ​ស្រាវជ្រាវឃាត់ខ្លួនជន​សង្ស័​យបានចំនួន០៤នាក់នាំមកធ្វេីការ សាកសួរនិងដកហូតបានកាំ-បិ-ត កែច្នៃចំនួន ០២ ដើម នៅពេលសាក សួរទេីបដឹងថា​ ករណីនេះគឺមូលហេតុទាស់ពាក្យសំដីគ្នា។

ពេលនេះសមត្ថកិច្ចនគរបាលស្រុកចាត់ការបញ្ជូនមកអនុវត្តតាមនីតិវិធី​ច្បាប់ ៕


Telegram