ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៤ វេលាម៉ោងប្រ មាណ១៥និង៣០នាទី មានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (កា-ប់-ម៉ូតូ) មួយបានកើតឡើងនៅចំណុចសាលារៀនហុងទឹក ស្ថិតនៅ ភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុ កភ្នំព្រឹកខេត្តបាត់ដំបងដែលករណីនេះ ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញាណនិងចំនួនបានធ្វើ សកម្មភាព (កា-ប់-ម៉ូតូយកផ្លាក លេខ) របស់ជនរងគ្រោះឈ្មោះ រ៉េត បូរ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស បណ្តាលឱ្យខូចខាតម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ បាត់ ដំបង 1AT-4836 ក្រោយធ្វើសកម្មភាពរួចជន សង្ស័យបានរត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុម្តាយជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក ធ្វើការ ស្រាវជ្រាវកំណត់អត្តសញ្ញាណជន សង្ស័យបាន រហូតដល់ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង៣០ នាទីនាំខ្លួនបានជនសង្ស័យចំនួន០៣ នាក់៖
១- ឈ្មោះ សែម បូរ៉ា ភេទប្រុស អាយុ ... ឆ្នាំ មុខរបរ មិនពិត ប្រាកដ ភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
២-ឈ្មោះ ប៉ាវ សំណាង ភេទប្រុស អាយុ ... ឆ្នាំ មុខរបរ សិស្ស ភូមិថ្នល់បត់ ឃុំភ្នំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៣-ឈ្មោះ ផាន ឃឿន ភេទប្រុស អាយុ ...ឆ្នាំ មុខរបរ កម្មករ ភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ដែលសង្ស័យខាងលើជាប់ពាក់ពន្ធ័ករណី ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស(កា-ប់-ម៉ូតូ)នាំខ្លួនយកមកសាកសួរនៅអធិ ការ ដ្ឋាននគរ បាលស្រុកភ្នំព្រឹកនិងដកហូតបាន៖
-របាំងក្រោយម៉ូតូជាប់ផ្លាកលេខ បាត់ដំបង 1AT- 4836ចំនួន០១។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើនគរបាលស្រុកកសាងសំ ណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ ការតាមនីតិវិធីច្បាប់៕