ទីបំផុត លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលប្រើហិង្សាលើប្រជាពលរដ្ឋ ត្រូវថ្នាក់លើ ផ្អាកការងារបណ្តោះអាសន្ន
ខេត្តសៀមរាប ៖ ក្រោយមានការបង្ហោះនូវឃ្លីបវីដេអូ បង្ហាញពីសកម្មភាពរបស់លោក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានប្រើហិង្សាលើប្រជាពលរដ្ឋលើបណ្តាញសង្គមនោះ ពេលនេះ ត្រូវបានថ្នាក់លើ សម្រេចផ្អាកការងារបណ្តោះអាសន្ន ដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា ។
ក្នុងនោះ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហោះថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេច ផ្អាកការងារបណ្តោះអាសន្ន អនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីបើកការស្រាវជ្រាវ ស៊ើបអង្កេត ៕