កម្មកររោងចក្រម្នាក់ ត្រូវរថយន្តបុកផ្តាច់ជីវិតយ៉ាងរន្ធត់ក្នុងថ្លុកឈាម លើផ្លូវជាតិលេខ២
សន្តិសុខសង្គម
274

ខេត្តតាកែវ ៖ កម្មកររោងចក្រម្នាក់ ត្រូវបានរថយន្ត បុកស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ភ្លាមៗ កាលពីវេលាម៉ោង ៦ និង ៤០នាទីយប់ ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ២ បង្គោលគីឡូម៉ែត្រលេខ ៣៩-៤០ស្ថិតនៅក្នុងភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូ និង រថយន្ត ទិសដៅបញ្ចា្រសគ្នាពីជើង ទៅត្បូង ដោយម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ ទឹកប៊ិច ពាក់ផ្លាកលេខ តាកែវ 1B-0205 បើកមកពីទិសខាងជើងទៅត្បូងដោយឈ្មោះ អ៊ន វន្ថា ភេទប្រុស អាយុ ៣៦ ឆ្នាំមុខរបរ កម្មកររោងចក្រ (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិ កន្លែងខ្លា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ បានបុកជាមួយនិង រថយន្តម៉ាកនីសាន់ ពណ៌ ស ពាក់ផ្លាកលេខចង្កូច ស្ដាំ P.P -4061 បើកមកពីទិសខាងត្បូងទៅជើងដោយអ្នកបើកបរមិនស្គាល់ឈ្មោះ ព្រោះគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ កើតឡើងដោយអ្នកបើកម៉ូតូម៉ាកហុងដាគុបជ្រុង បើកមកពីទិសខាងជើងទៅត្បូងបានរេចង្កូតមកចំណែកផ្លូវខាងកើត(មិនប្រកាន់ស្ដាំ )ជួនពេលនោះក៏មានរថយន្តម៉ាកនីសាន់ ពណ៌ស ពាក់ផ្លាកលេខ ចង្កូចស្ដាំP.P-4061 បើកមកពីទិសខាងត្បូងទៅជើងមានល្បឿនលឿនគេចមិនផុតក៏បុកតែម្ដងទៅ ។

ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ រីឯវត្ថុតាយើងបានដកហូត(ម៉ូតូនិងរថយន្ត) មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីស្រាវជ្រាវនិងបំពេញបែបបទតាមនីតិវិធី ៕ អែល វិចត្រ


Telegram